ច្រាំងចំរេះទី២ ៖ លោក វាន់ ផន ចៅសង្កាត់ ច្រាំងចំរេះទី២ព្រមទាំង ក្រុមការងារ បានជួបសួរសុខទុក្ខ និងរំលែកទុក្ខក្រៀមក្រំ ជាមួយគ្រួសារសព ប្រជាពលរដ្ឋ ០២ គ្រួសារ ដែលមានទីលំនៅ ក្រុមទី៣ និងទី៤ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញនាថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧ ។
លោក វ៉ាន ផន ក៏បាននាំយកអង្ករ ៥០ គ.ក និងថវិកា ១០០,០០០ រៀល មកឧបត្ថម្ភ គ្រួសារសព ឈ្មោះ សាប់ សះ អាយុ ៧៥ ឆ្នាំ និងឈ្មោះ ភ័ស ជុ អាយុ ៧៥ ឆ្នាំ រស់ទីពឹងអ្នកជិតខាង លើផ្ទះបណ្ដែតទឹក ដែលបានមរណភាពដោយ ជរាពាធ ។