ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តបានថ្លែងថា៖ << ស្ថេរភាពនយោបាយ និង សន្តិភាព កំពុងផ្តល់ផលប្រយោជន៍រាល់ថ្ងៃដល់ប្រទេសជាតិ >> ពិតជាមានសារៈសំខាន់ណាស់អំពី ស្ថេរភាពនយោបាយ និងតម្លៃនៃសន្តិភាព ដែលជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំពុងផ្តល់ផលប្រយោជន៍រាល់ថ្ងៃដល់ប្រទេសជាតិ ជាពិសេសបងប្អូនសិស្សនិស្សិត មានឱកាសពេញលេញក្នុងការសិក្សា ការជ្រើសរើសជំនាញ និងការងារដែលខ្លួនពេញចិត្ត។
ការថ្លែងបែបនេះ ក្នុងពេលដែល ឯកឧត្តម អញ្ជើញជាអធិបតីភាពសំណេះសណាលជាមួយសិស្ស និស្សិត លោកតា លោកយាយដែកកំពុងស្នាក់នៅវត្តឧណ្ណាលោម និងប្រកាសសមាសភាពថ្នាក់ដឹកនាំសាខាសមាគម និងតាមបណ្តាកុដិ នារសៀលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៧។
នាឪកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ព្រមទាំងក្រុមការងារក៏បាននាំយក អំណោយរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់សិស្សនិស្សិតស្នាក់នៅវត្តមានអង្ករសរុបចំនួន១១,០២៥ គីឡូក្រាម, កង់ចំនួន២០គ្រឿង និងថវិកាចំនួនជាង ៧,២៧៦,០០០ រៀលផងដែរ។