ខេត្តកណ្តាល៖ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនបានថ្លែងថា៖ សំណូមពរឱ្យបងប្អូនទាំងអស់ ចូលរួមថែរក្សាសន្តិភាពនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជាការរតបស្នងដល់សម្តេច តេជោ ដែលបានពលីកំលាំងកាយចិត្ត រកសន្តិភាពជូនជាតិមាតុភូមិ។
ការថ្លែងបែបនេះ នៅពេលដែល ឯកឧត្តម ឧកញ៉ា បណ្ឌិត បានជួបសំណេះសំណាលមួយទៀត ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានសមាជិកចូលរួមចំនួនជាង៣០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។
លើសពីការសំណេះសំណាលឯកឧត្តម ឧកញ៉ា បណ្ឌិត បានឧបត្ថមដល់គណបក្សស្រុកកណ្តាលស្ទឹង ថវិការ ១លានរៀល គណបក្សឃុំ ចំនួន៣ ឃុំ ក្នុងមួយឃុំទទួលបាន ថវិការ ២ លានរៀល កាកបាទក្រហមស្រុក ថវិការ ៤ លានរៀល សមាជិកជាង៣០០០នាក់ ក្នុងម្នាក់ទទួលបានថវិការ ២ ម៉ឺនរៀល និងប្រជាការពារភូមិ ថវិការ ១លានរៀលផងដែរ ។ដោយ លាង ម៉េងឡា