ភ្នំពេញ៖ នៅព្រឹក ថ្ងៃ ទី ០៧ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ឯកឧត្តម បណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមបញ្ញវន្ត័ក្មេងវត្ត ព្រមទាំងក្រុមការងារ បាននាំយកទៀនវស្សា និងទ័យវត្ថុ នូវទៀន ២ ដើម ស្លាដក ចំនួន៧ ទឹកសុទ្ធចំនួន ០៧កេះ មីចំនួន ០៧កេះ ត្រី ខចំនួន ០៧យួរ ទឹកស៊ីអ៊ីវចំនួន ០៧ យួរ ទឹកត្រីចំនួន ០៧យួរនិងចតុបច្ច័យចំនួន ៥០ ម៉ឺនរៀល ទៅប្រគេនព្រះចៅអធិការវត្ត នាគវន័ ព្រះនាម ងិន ឃីម ។
ឯកឧត្តម បណ្ឌិតព្រមទាំំង ក្រុមការងារក៏បានបួងសួង សូមអោយ កុសលផលបុណ្យដែលបានធ្វើនៅថ្ងៃនេះ សូមអោយកើតមានដល់ សមាជិក សមាគមទាំងនៅជិតទាំងនៅឆ្ងាយ ព្រមទាំង ប្រជាពលរដ្ឋទូទាំប្រទេស ទទួលបាននូវកុសល ផលបុណ្យស្មើៗគ្នា ។