ភ្នំពេញ ៖ នៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៧ ក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្ត័ក្មេងវត្តដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រកាសទទួលស្គាល់ថ្នាក់ដឹកនានិស្សិតប្រចាំវត្តពិភទ្ទរង្សីព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅឧបត្ថម្ភប្រគេនជូនព្រះសង្ឃទទួលបានបច្ច័យជាថវិកា ចំនួន១ លានរៀល អង្ករចំនួន០១តោន ដូនជីតាជីចំនួន១០នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស ០១ដុំ ថវិកាមួយមុឺនរៀល និស្សិត ៥៣នាក់ក្នុងម្នាក់ទទួបានអង្ករ ២៥គីឡូក្រាម ថវិកាមួយមុឺនរៀល និស្សិតខ្វះមធ្យោបាយធ្វើដំណើរចំនួន ០៨នាក់ក្នុងម្នាក់ទទួលបានកង់ចំនួន ០១ ។