ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តបានថ្លែងថា៖ស្ថេរភាពនយោបាយ និង សន្តិភាពកំពុងផ្តល់ផលប្រយោជន៍រាល់ថ្ងៃដល់ប្រទេសជាតិដែលជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និង ជាពិសេសបងប្អូនសិស្សនិស្សិត មានឱកាសពេញលេញក្នុងការសិក្សា ការជ្រើសរើសជំនាញនិងការងារដែលខ្លួនពេញចិត្ត ។
ឯកឧត្តមបណ្ឌិត បានលើកឡើងបែបនេះ នៅពេលដែល ឯកឧត្តព្រមទាំងក្រុមការងារ បានចុះជួប សំណេះសំណាលជាមួយសិស្ស និស្សិត ដែលកំពុង ស្នាក់នៅ វត្តសារាវ័នតេជោ កាលពី ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ ។
ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តក៏ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់ លោកតា លោកយាយ សិស្សនិស្សិត និងប្រកាសសមាសភាពថ្នាក់ដឹកនាំសាខាសមាគមប្រចាំវត្តសារាវ័នតេជោ និងតាមបណ្តាកុដិផងដែរ។
គូសបញ្ជាក់ផងដែរ អំណោយដែកនាំមករួមមាន៖ អង្ករសរុបចំនួន ៦ ៤២៥ គីឡូក្រាម, កង់ចំនួន ១៨ គ្រឿង និងថវិកាចំនួន ៤ ៥៥២ ០០០ រៀល។