ភ្នំពេញ៖ ប្រជាពលរដ្ឋ សមាជិកសមាជិការមកពីភូមិចាក់ជ្រូក និង ចំការស្បែង ដែលស្ថិតក្នុងសងា្កត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជាច្រើនកុះករបានមកជួបសំណេះសំណាលគ្នាប្រកបដោភាព រីករាយ ស្ថិតក្រោមអធិបតីភាព លោក ប៊ិន ស៊ីនាថ ប្រធានគណៈពង្រឹង សងា្កត់សំរោងក្រោម ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃទី ១០ខែមីថុនា ឆ្នាំ២០១៨ នេះ ។
នាឪកាសនោះដែរ លោក ប៊ិន ស៊ីនាថ បានថ្លែង កោតសរសើរ ដល់ប្រជាពលរដ្ឋ សមាជិកសមាជិកាដែលមាន សាមគ្គីភាព យ៉ាងរឹងមាំ ដែលបានរៀបចំ ឯកសារគ្រប់លក្ខណះ ត្រៀម ចូលរួមបោះឆ្នោត ជូន គណៈបក្សប្រជាជនកម្ពុជា នាពេលខាងមុខ ដើម្បី ការពារសន្តិភាព និង ការអភិវឌ្ឍ ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។