ភ្នំពេញ៖ ថ្លែងក្នុងពិធី សំណេះសំណាលលើកទី ២ ជាមួយបងប្អូនប្រជាជន ដែលរស់នៅក្នុងភូមិហារ និង ភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ។
ឯកឧត្តម បណ្ឌិត លី ឆេង អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ និងជា ប្រធានក្រុមការងារ ចុះជួយ សង្កាត់ស្ពានថ្ម បានលើកឡើងពីស្នាដៃដ៏មហិមារដែលគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេស និង ពន្លត់ភ្លើងសង្គ្រាមទាំងស្រុង ក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសុខសន្តិភាព ជូនសង្គមជាតិទាំងមូល និងបានលើកឡើងពី សមិទ្ធិផលធំៗជាច្រើន ដែលបាន និង កំពុងកើតឡើងក្នុងសម័យសន្តិភាពនេះ។
អង្គពិធីទាំងមូល មានស្មារតីរីករាយ និងកាន់តែមានជំនឿចិត្ត ព្រមទាំងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេស បន្តទៅទៀត៕ ដោយ លាង ម៉េងឡា