ភ្នំពេញ៖ លោក ប៊ិន ស៊ីនាថ ប្រធានគណៈពង្រឹង សងា្កត់សំរោងក្រោម ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃ ១២ កើតខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព . ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ២០១៩ បានបានចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយ តំណាងក្រុមការងារ សមាជិកបក្ស មកពីភូមិចំនួន ១១ ក្នុងសងា្កត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
នាឪកាសនោះដែរ លោក ប៊ិន ស៊ីនាថ បានស្តាប់អំពីរបាយការណ៍ស្តីអំពី តំរូវការជា អត្ថិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិចំនួន ១១ ក្នុងសង្កាត់ ហើយក៍បានដោះស្រាយ ទៅតាមសំណើរ ជាបន្តបន្ទាប់ លើសពីនេះ លោក ក៍បានថ្លែង កោតសរសើរ ដល់ប្រជាពលរដ្ឋ សមាជិកាដែលមាន សាមគ្គីភាព យ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍនៅមូលដ្ឋានដើម្បី សុខមាលភាព របស់ប្រជាពលរដ្ឋយើង ៕ដោយ លាង ម៉េងឡា