សៀមរាប ៖ កម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីដោយតំណាងព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងមន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើការបិទទីតាំងក្រុមហ៊ុន យ៉ញ & ខញ ខបភើរេសិន ខូ អិល ធីឌី (JOIN&CORPORATION.co.ltd) ជាបណ្តោះអាសន្ន។
ការចុះបង្ក្រាប និងបិទទីតាំងខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅផ្សារបុរីប្រិមប្រិយ ផ្លូវមេបុណ្យ ភូមិត្រពាំងសេះ ក្នុងសង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប ដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសេដ្ឋកិច្ច សហការជាមួយមន្ត្រីសុខាភិបាលខេត្ត បានធ្វើការបង្ក្រាប នៅទីតាំងលក់ថ្នាំពេទ្យមួយកន្លែង ដែលមានការសង្ស័យបើកដោយគ្មានការអនុញាតិត្រឹមត្រូវតាមច្បាប់។
ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចរកឃើញនូវថ្នាំប្រភេទ ទឹកដប មានចំនួន ៣៥កេស ស្មើនឹង១៦៨០ដបតូច និង៧កេសធំ ស្មើនឹង៨៤ដបធំ ដែលមិនមានចុះបញ្ជីការ និងមួយចំនួនទៀតមានចុះបញ្ជីការ។
ជាមួយគ្នារនេះដែរ នៅក្នុងឯកសារមួយចំនួន របស់ម្ចាស់ទីតាំងខាងលើ បានសរសេរថា ថ្នាំព្យាបាល ជំងឺ ១០០មុខផងដែរ។
បច្ចុប្បន្នកំម្លាំងសមត្ថកិច្ចជំនាញបាននាំខ្លួនបុគ្គលិក និងគ្រូពេទ្យ របស់ក្រុមហ៊ុនខាងលើក យកមកសាកសួរបន្ថែមនៅស្នងការដ្ឋានខេត្តសៀមរាប ៕