ភ្នំពេញ៖ ទីតាំងបញ្ចូលហ្គាសមួយកន្លែង និងសំណង់អត់មានច្បាប់អនុញ្ញាតស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ត្រូវ បានអាជ្ញាធរខណ្ឌដឹកនាំដោយលោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌចុះបិទផ្អាកជាបណ្តោះអា សន្នដោយតម្រូវឲ្យម្ចាស់ទីតាំងទាំងនោះសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ។
នាយករដ្ឋបាលខណ្ឌដង្កោលោក ម៉ុក ពុទ្ធា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ទីតាំង សំណង់ និងកន្លែងបញ្ចូលហ្គាសខាងលើនេះពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ទើបអាជ្ញាធរសម្រេចចុះផ្អាក់ជាបណ្តោះអាសន្ន ដោយតម្រូវឲ្យម្ចាស់សំណង់នេះសុំច្បាប់ឲ្យបានត្រឹមត្រូវសិនទើប អាចបន្តសាងសង់ទៀតបាន។
ដោយឡែកកន្លែងសានីយ៍បញ្ចូលហ្គាស លោកនាយករដ្ឋបាលខណ្ឌបានប្រាប់ឲ្យដឹងថា ដើមឡើយទីតាំងមួយនេះសុំច្បាប់បញ្ចូលហ្គាសកំប៉ុងតូចៗ តែដោយម្ចាស់អាជីវកម្មបញ្ចូលហ្គាស នេះគាត់ធ្វើផ្ទុយពីច្បាប់ដែលគាត់ស្នើសុំ ដោយគាត់បញ្ចូលហ្គាសជាលក្ខិណៈខ្នាតធំមាននាឡិកា មានធុងហ្គាសធំៗ ហេតុដូច្នេះទើបអាជ្ញាធរឲ្យរុះរើសង្កសីផ្អាកជាបណ្តោះអាសន្នឲ្យសុំច្បាប់ជាថ្មី។
ពាក់ព័ន្ធនិងករណីស្ថានីយ៍ប្រេងតូចមួយកន្លែងលាក់ខ្លួនពួនអាត្មា ស្ថិតនៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោដែរនោះ ដែលអាជ្ញាធរខណ្ឌបានដឹងហើយថាស្ថានីយ៍មួយនេះក៏ពុំមាន ច្បាប់អនុញ្ញាតផងដែរ ហើយរហូតមកដល់ពេលនេះរយៈពេល៦ខែហើយគេសង្កេតឃើញថាស្ថានី យ៍នេះនៅតែបន្តបើកធ្វើអាជីវកម្មរបស់ខ្លួនដដែល បើទោះបីជាមានលិខិតឲ្យផ្អាក់អាជីវកម្មពីអាជ្ញា ធរខណ្ឌក៏ដោយ។ លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌបានឆ្លើយប្រាប់តាមទូរស័ព្ទកាលពីម្សិល មិញថា លោកពុំបានដឹងទេចាំលោកចុះទៅពិនិត្យមើលសិន។ លោកបញ្ជាក់បន្ថែមថា កន្លងទៅអភិបាលខណ្ឌបានបញ្ជាឲ្យអភិបាលរងទទួលបន្ទុកឲ្យចុះផ្អាក់ម្តងរួចហើយ។
គួររំលឹកផងដែរថា ស្ថានីយ៍ប្រេងអត់ច្បា់មួយនេះមានយីហោឈ្មោះ ស្ថានីយ៍ប្រេងច័ន្ទរះកំ រៀង ដែលមានទីតាំងស្ថិតនៅផ្លូវបេតុងខាងលិចគុកព្រៃស ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១០ព្រឹក អភិបាលរងខណ្ឌដង្កោលោកប្រាជ្ញ សីហា បានដឹកនាំកម្លាំងចុះទៅផ្អាក់អាជីវកម្មស្ថានីយ៍ប្រេងច័ន្ទរះកំរៀងជាបណ្តោះអាសន្ន ដោយតម្រូវឲ្យ ម្ចាស់ស្ថានីយ៍ប្រេងនេះទៅសុំច្បាប់ឲ្យបានត្រឹមត្រូវ។ លោកប្រាជ្ញ សីហា បានពន្យល់ដល់ម្ចាស់ដេ ប៉ូរប្រេងថា ការដែលអាជ្ញាធរខណ្ឌចុះផ្អាក់អាជីវកម្មដេប៉ូរប្រេងដោយសារទី១/សំណង់គ្មានច្បាប់ អនុញ្ញាត និងទី២/ការលក់ដូរប្រេង និងការបើកដេប៉ូរប្រេងពុំមានច្បាប់ពីក្រសួង។
រហូតមកដល់ពេលនេះជាង៦ខែហើយគេបានសង្កេតឃើញដេប៉ូរប្រេងច័ន្ទរះកំរៀងនៅតែ បន្តបើកលក់ជាធម្មតា លិខិតផ្អាក់របស់អាជ្ញាធរខណ្ឌដង្កោហាក់បីដូចជាគ្មានប្រសិទ្ធភាព៕