ព្រះសីហនុ៖ ថ្មីៗនេះប្រជាពលរដ្ឋដែលរស់នៅតំបន់ដែនសមុទ្រខេត្តព្រះស៊ីហនុមានក្ដីបារម្ភយ៉ាងខ្លាំង ដោយសព្វថ្ងៃនេះសត្វបង្គួយសមុទ្រដែលជាសត្វកំរនឹងបានឃើញណាស់នៅក្នុងប្រទេស ហើយកូនខ្មែរជំនាន់ក្រោយក៏កំរបានស្គាល់ តែនាពេលបច្ចុប្បន្នមានឈ្មួញមួយចំនួនបានកំពុងចរាចរទិញលក់សត្វបង្គួយទាំងនោះដោយដាក់ធ្នាក់អន្ទាក់សំណាញ់ បន្ទាប់មកយកបង្គួយទាំងនោះវះពោះហើយបញ្ជូនទៅលក់ធ្វើម្ហូបតាមទីផ្សារដោយលក់តម្លៃបង្គួយ១ក្បាល១០០០០រៀល។
ជុំវិញករណីខាងលើប្រជាពលរដ្ឋបានលើកឡើទៀតថា ទង្វើនេះធ្វើអោយសត្វដែនសមុទ្រនឹងដាច់ផុតពូជបើសមត្ថកិច្វនិងអាជ្ញាធរមិនមានវិធានការទប់ស្កាត់នោះទេ ហើយប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ សមត្ថកិច្ចជំនាញមេត្តាជួយអន្តរាគមន៍ ពិសេសនាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ខេត្តព្រះសីហនុ បើពុំនោះសោតទេនឹងដាច់ពូជជាមិនខាន ។
បើយោងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល អ្នកដែលប្រព្រឹត្តអំពើទាំងនេះ ត្រូវធ្វើការផាកពិន័យ ប្រសិនបើនូវតែមិនរាងចាល នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕