ភ្នំពេញ៖ អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ លោក ស ថាវី បានថ្លែងប្រាប់ អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារនេះថា លោកនឹងភរិយា មិនបានជាប់ ពាក់ព័ន្ទនិងជំនួញ បទល្មើសព្រៃឈើ នោះទេ។ លោកថ្លែងថាបើសិនជា លោករកស៊ីមែន តើសមត្ថកិច្ច ជំនាញគេលើកលែងឲ្យទេ សូមស្រាវជ្រាវទៅ ថាតើរូបលោកនឹងភរិយារកស៊ីទេ? ភរិយារបស់ខ្ញុំមិនបាន រកស៊ីបទល្មើសព្រៃឈើទេ គ្រាន់តែបើក លក់គ្រឿងសង្ហារឹមខ្លះតែប៉ុណ្ណោះ!
សូមបញ្ជាក់ថា លោក ស ថាវី មានប្រសាសន៍ បដិសេធយ៉ាងដូច្នេះ បន្ទាប់ពីរមាន បណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមហ្វេប៊ុក បានបង្ហោះនិងរិះគន់ រូបលោកនឹងភរិយា ថាពាក់ព័ន្ទ ជំនួញឈើ នៅខេត្តឧត្តរមានជ័យ ដោយមានភ្ជាប់រូបថត រូបលោកនិងភរិយា ទៅនិងរូបភាពឈើប្រណិត៕