មេ​កន្ទុយលេខ​ដុះ​ស្លែ តា​ម៉ាប់ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​

31-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ ល្បែង​កន្ទុយលេខ​ជាច្រើន​កន្លែង​ក្នុងនោះ​មាននៅ ផ្សារ​ចំនួន​៣​តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ដូចជា​ផ្សា​រកា​ណា​ស៊ី​ធី ផ្សារ​ត្រពាំង​ថ្លឹង​និង​ផ្សារ​ទួល​ពង្រ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ កត្តា​ទាំងនេះ ប្រជា​ពលរ​ដ្ឌ​នៅ​ទីនោះ​បានអោយដឹងថា ឈ្មោះ តា ម៉ាប់​បាន​ពង្រាយ​ដាក់​កូនកញ្ច្រែង​តាម​ផ្សារ ព្រមទាំង​បើកចំហរ យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្វល់​ពី​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ។​

​កូនកញ្ច្រែង​របស់​ឈ្មោះ តា ម៉ាប់ ដែល​គេ​អះអាងថា​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបបាន​នោះទេ ព្រោះ​គេ​ថា​មាន​អាជ្ញា​ប​ណ្ណ័​អស់ហើយ ទៅ​ខ្លាច​អី​សមត្ថកិច្ច ។ ល្បែង​កន្ទុយលេខ កំពុង​បញ្ចេញ​សកម្មភាព​កត់​ឆ្នោត​យ៉ាងសកម្ម​ខាងលើនេះ បាន​ផ្គើន​យ៉ាងខ្លាំង​ទៅនឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាពិសេស​គោលការណ៍​ណែនាំ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែលជា​កត្តា​ធ្វើអោយ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង ហើយ​សង្ស័យថា នគរបាល​ជំនាញ​ជាពិសេស អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទទួលបាន​លាភសក្ការៈ​ពី តា ម៉ាប់ យ៉ាង​ក្រាស់ក្រែល ទើប​គេ​ពុំដែល​ឃើញ​មានការ​បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូច្នេះ ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អភិបាល​រាជធានី​ភ្នំពេញ ជួយ​មើល​កន្លែង​ល្បែង​កត់​កន្ទុយលេខ (​ឆ្នោត​យួន​) ដុះ​ស្លែង​ខាងលើនេះ​ផង ព្រោះ​គេ​សង្ស័យថា​សមត្ថកិច្ច​មូល​ដ្ឋា​ន ទៅយក​លុយ​រៀងរាល់ខែ​អស់ហើយ ទើប​សមត្ថកិច្ច​មិន​ធ្វើការ​បង្ក្រាប​។ បច្ចុប្បន្ន​ដោយសារ​ល្បែង​កន្ទុយលេខ​នេះហើយ​មាន​ក្រុមគ្រួសារ​ខ្លះ​ចាក់​កន្ទុយលេខ ចាញ់​អស់​លុយ ប្តី​វ៉ៃ​ប្រពន្ធ ប្រពន្ធ​វ៉ៃ​ប្តី បង្ក​អំពើហិង្សា រហូត​អាច​ឈានដល់​បទល្មើស​ផ្សេងៗ​ទៀតផង ៕

ចំនួនអ្នកទស្សនា

    19585147

  • ថ្ងៃនេះ1371
  • ម្សិលមិញ4091
  • សប្តាហ៍នេះ1371
  • ខែនេះ21441
  • ឆ្នាំនេះ357701
  • សរុប19585147