ស្វាយរៀង៖ ប្រជាពលរដ្ឋក្រុងស្វាយរៀងបាននាំគ្នារិះគន់ខ្លាំងៗចំពោះ លោកស្រី សូ ថាវី ហៅ ញ៉ាញ់ ថៅកែផ្សារ«វាលយន្ត»ដែលទើបឡើងតំណែងថ្មីៗ គឺថៅកែផ្សាររូបនេះកំពុងភ្លើតភ្លើននិងការទារលុយភាស៊ី ប្រមូលដាក់ហោប៉ៅខ្លួនឯង ដោយមិនគិតអំពីបរិស្ថានជុំវិញផ្សារ មានសភាពស្អុយរលួយ ដោយសារអ្នកលក់ទាំងនោះ បោះចោលសំរាមពាសវាលពាសកាល និងនាំគ្នារំលោភលក់តាមចិញ្ចើម ផ្លូវក្នុងផ្សារ បណ្ដាលឲ្យចង្អៀត រញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យមានការកកស្ទះ និងលំបាកធ្វើដំណើរចូលទៅទិញសំភារៈផ្សេងៗនិងគ្រឿងបរិភោគ ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចជំនាញណាមកពិនិត្យឡើយ ។
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋមានការមិនពេញចិត្ត សំណូមពរដល់អាជ្ញាធរខេត្តស្រុក មេត្តាចុះមកអន្តរាគមពិនិត្យ បើមានដូចនោះទេ តទៅមុខ និងមានការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ រស់នៅក្បែរផ្សារ និងបាត់បង់សោភ័ណភាព ផ្សារ និងធ្វើឲ្យគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយផ្សារ ដែលពីមុនជាផ្សារមានមុខមាត់ប្រចាំក្រុងនៃខេត្តស្វាយរៀង៕ ដោយ មែន កំសត់