បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមិនសប្បាយចិត្ត ពាក់ព័ន្ធរឿងគយរដ្ឋាករខេត្តបន្ទាយមានជ័យ មិនអើពើនិងមានចំណាត់ការទប់ស្កាត់លើរថយន្តដឹកទំនិញ ផ្ទុកទំងន់ហួសកំណត់សំពីងសំពោងខុសបច្ចេកទេសនៅតាមដងផ្លូវ ដែលរថយន្តទាំងនោះផ្ទុកទៅដោយទំនិញគេចពន្ធពីប្រទេសថៃ។
តាមមតិប្រជាពលរដ្ឋបានឲ្យដឹងថា បន្ទាប់ពីសាខាគយ សមត្ថកិច្ច មន្ត្រី បានឃើញរថយន្តទាំងនោះដឹកទំនិញសំពីងសំពោងខុសបច្ចេកទេសលើសទំងន់មកដល់មុខស្នាក់ការគយរដ្ឋាករ គឺខាងមន្ត្រីមិនបានត្រួតពិនិត្យទេ គ្រាន់តែហៅឲ្យម្ចាស់បើកបរចូលទៅក្នុងការិយាល័យ បន្ទាប់មកខាងមន្ត្រីបាននិយាយថា រថយន្តទាំងនោះមានឯកសារត្រឹមត្រូវ ក៏ឲ្យរថយន្តបើកចេញទៅវិញ ហើយបើកម្មករអូសអីវ៉ាន់ លក់បន្តិចបន្តួច លក់ស្មៅគោ ដាក់សំពីងសំពោង គឺមន្ត្រីគយតាមត្រួតពិនិត្យនិងសួរនាំណាស់ តែដល់រថយន្តដឹកសុទ្ធតែរបស់គេចពន្ធពីក្រៅប្រទេស បែរជាមិនចាត់វិធានការ គិតតែទារប្រមូលលុយចូលហៅប៉ៅទៅវិញ។
ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋមានការមិនសប្បាយចិត្ត ហើយស្នើដល់ក្រសួង ស្ថាប័ន ជំនាញ ពិសេសថ្នាក់អភិបាលខេត្ត មេត្តាពិនិត្យនិងមានវិធានការដោះស្រាយដោយអានុគ្រោះ៕ ដោយ មែន កំសត់