កំពង់ធំ៖ ក្រុមហ៊ុនអានម៉ារឌីគ្រុបរបស់ឧកញ៉ាអានម៉ារឌី គឺជាក្រុមហ៊ុនមួយដែលមានវាសនាទទួលបាន ដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដំណាំកៅស៊ូ។ នេះបើតាមប្រភពពីមន្ត្រីកសិកម្មនៅខេត្តកំពង់ធំបង្ហើបឲ្យដឹង។ តែក្រោយពីសុំបានដី រាប់ម៉ឺនហិកតានៅក្នុងអាណាចក្រកំពង់ធំ ពីសំណាក់រាជរដ្ឋាភិបាលក្រុមហ៊ុនអានម៉ារឌីគ្រុបបានដាំកៅស៊ូបំបាំងមុខបានប្រមាណតែជាង៥០០ហិចតាប៉ុណ្ណោះ។
ក្រៅពីនោះ ក្រុមហ៊ុនអានម៉ារឌីគ្រុបបានធ្វើសកម្មភាពកាប់និងប្រមូលទិញឈើមកធ្វើអាជីវកម្មរកស៊ីទាំងស្រុង។ នៅក្នុងតំបន់អប្បគមន៍ក្រោមរូមភាពវិនិយោគលើវិស័យកសិកម្មរបស់ក្រុមហ៊ុនអានម៉ារឌីគ្រុបមានរោងចក្រអារច្រៀកឈើចំនួន ២កន្លែងដែល ក្នុងមួយថ្ងៃៗមានរថយន្តយីឌុប មិនតិចពី១០គ្រឿងទេ ដែលបានចូលទៅដឹកឈើ ចេញលក់។ សកម្មភាពរបស់ក្រុមហ៊ុននេះឈប់រវល់នឹងការដាំដុះកៅស៊ូទៀតហើយ បែរជាក្រុមហ៊ុន ចាប់អាជីពដឹកឈើពីព្រៃឡង់ យកមកអារ ច្រៀកឈើក្រោមរូបភាព ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។
សូមបញ្ជាក់ថាទីតាំងក្រុមហ៊ុនអានម៉ារឌីស្ថិតនៅឃុំនិងស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ សម្រាប់អ្នកសារព័ត៌មានត្រូវបានឃាត់រារាំងនិងហាមមិនឲ្យចូល តែបើករណីថតបានគឺមានសមត្ថកិច្ចជិះម៉ូតូតាមដកយកកាម៉ារា។ អីចឹងហើយបានជាគេហៅថាតំបន់អប្បគមន៍នោះ។ទាំងនេះគឺជាព័ត៌មានដំបូងសម្រាប់ក្រុមចំរុះបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិជ្រាបព្រោះវាប៉ះពាល់ដល់ព្រៃឈើស្រុកខ្មែរបើទោះជាមានបេសកម្មត្រឹមតែតំបន់ភូមិភាគឦសានក៏ដោយចុះ៕