គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បន្ត​ចុះបង្ក្រាប​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​

25-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ លោក ម៉ក់ ហុង អធិការនគរបាល​ខណ្ឌ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​សង្កាត់​ទឹកថ្លា ចៅសង្កាត់ កម្លាំង​ប្រជា​ការពារ មេភូមិ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ករណី​ប្រើប្រាស់​សារធាតុ​ញៀន​នៅ​ចំណុច​ក្រុមទី​១០-​ទី​១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍​របស់ លោក ម៉ក់ ហុង អធិការនគរបាល​ខណ្ឌ​សែន​សុខ​បានអោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ ក្រោម​ការបញ្ជា​និង​ការចង្អុលបង្ហាញ​របស់​លោក​អភិបាលខណ្ឌ​សែន​សុខ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ក្រុមការងារ​យើង​បាន​អនុវត្តន៍ ទទួលបាន​លទ្ធផល ជារួម​គឺ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២៣​នាក់ ដកហូត​ម៉ូតូ​ចំនួន ០៧​គ្រឿង ឧបករណ៍ប្រើប្រាស់់​សារធាតុ​ញៀន​មួយចំនួន នៅ​ចំណុច​ក្រុមទី​១០-១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​បច្ចុប្បន្ន​ជនសង្ស័យ វត្ថុតាង និង​សម្ភារៈ​ទាំងអស់នេះ ត្រូវ​ក្រុមការងារ​បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​មែន​កំសត់​


ចំនួនអ្នកទស្សនា

    19583337

  • ថ្ងៃនេះ3661
  • ម្សិលមិញ5241
  • សប្តាហ៍នេះ26511
  • ខែនេះ19631
  • ឆ្នាំនេះ355891
  • សរុប19583337