គំនរ​ឈើ ៣​ក្រុមហ៊ុន​ទៀត ត្រូវ​ភ្លើង​ឆេះ​ជា​បន្តបន្ទាប់ ចៅហ្វាយខេត្ត​ថា «​ភ្លើង​ឆេះ​ព្រៃ​រាល ទៅ​ឆេះ​ឈើ​នោះ​»

27-January-2016 | ដោយ ពល រាជសី

​មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ និង​សហគមន៍​កា​ពារ​ព្រៃឈើ នៅ​ខេត្តមណ្ឌលគិរី បាន​រាយការណ៍​ថា​៖ ភ្លើង​កំពុង បន្ត​ឆាបឆេះ​ឈើ នៅក្នុង​ក្រុមហ៊ុន​ចំនួន ៣​ជា​បន្តបន្ទាប់ ក្នុងនោះ​ដំបូង​គេ​មាន​ភ្លើង​ឆេះ​ឈើ​នៅក្នុង​ក្រុមហ៊ុន ប៊ិន​ភឿ​ក​១​រហូតដល់​ថ្ងៃនេះ បាន​កើន​ឡើងដល់ ៨៨​កំណាត់ ហើយ​សេចក្តីរាយការណ៍​ប្រាប់​ពេលនេះ​ភ្លើង​ពុំទាន់​ត្រូវបាន​រលត់​នោះទេ​នៅវេលា​យប់មិញ​នេះ​គឺ​ក្នុង ថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ​២០១៦ នេះ​ភ្លើង កំពុង​ឆាបឆេះ​ឈើ​នៅក្នុង​ក្រម​ហ៊ុន​ចំនួន ពីរ​ផ្សេងទៀត​គឺ​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ និង​ក្រុមហ៊ុន​ដាយ​ណា​ម ដោយ​ក្រុមហ៊ុន កសិកម្ម​ខ្មែរ​អង្គរ យប់​ម៉ិ​ញ​នេះ​ភ្លើង​បាន​ឆាបឆេះ​ឈើ​នៅ​ទីនោះ​អស់​ចំនួន​៣៨​កំណាត់ នៅវេលា​យប់មិញ​ដូចគ្នា ឈើ​នៅក្នុង​ក្រុមហ៊ុន ដាយ​ណា​មក៍ មាន​ភ្លើង​ឆេះ​ឈើ​អស់​ចំនួន​២០០​កំណាត់​។

​សហគមន៍​ការពារ​ព្រៃឈើ និង​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការងឿងឆ្ងល់​យ៉ាងខ្លាំង ចំពោះ​ករណី​រឿង​ភ្លើង​ឆេះ​ឈើ​ខាងលើនេះ​ពួកគាត់ និយាយថា ហេតុអ្វី​មុនពេល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដាក់ចេញ​នូវ​បទបញ្ជា​គឺ​ពុំ​ដែលមាន​ភ្លើង​ឯណា​មក​ឆាបឆេះ ឈើ​ងាយៗ​នោះឡើយ តែ​ស្រប​ពេលនេះ​គឺមាន​ភ្លើង​ចាប់ផ្តើម​ឆេះ​ឈើ​ជា​បន្តបន្ទាប់ ពួកគាត់​បានដាក់​ការសង្ស័យថា​អាចជា​ការ​លួច​ដុត ដើម្បី​បំបាត់ភស្តុតាង​ទាំងស្រុង​។​

​ពួកគាត់​បានធ្វើ​ការអំពាវនាវ​ស្នើឱ្យ​អាជ្ញាធរខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ព្រមទាំង​មន្ត្រី​ជំនាញ​នៅ​តំបន់​នេះ​មេត្តាជួយ​ស្រាវជ្រាវ​រក​មូលហេតុ ពិត​នៃ​ករណីនេះ ផង​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ទាក់​បញ្ហា​ខាងលើនេះ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កែវ​សីមា អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង​ប្រចាំខេត្ត​នេះ បានធ្វើការ​ទំនាក់ទំនង សុំ​កា​រប​ភ្លឺ​បន្ថែម​ជុំវិញ​បញ្ហា​នេះដែរ​នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​នេះ​តែ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​គ្មាន អ្នកទទួល​។ លោក វង់ សុក​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តមណ្ឌលគិរី នៅ​រសៀល​ថ្ងៃនេះ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ជុំវិញ ករណីនេះ​បានទេ​។​

​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​នេះ វេលា​ម៉ោង​១៥៖៥០​នាទី លោក​បានបញ្ជាក់​ប្រាប់ថា ពិត​ជាមាន​ភ្លើង​ឆេះ​ឈើ​នេះ​ពិតមែន តែ​លោ​កថា វា​ជា​ភ្លើង​ឆេះ​ព្រៃ​រាល ទៅ​ឆេះ​ឈើ​នោះ​។​

​សូមបញ្ជាក់ថា ស្របពេល​ដែលមាន​បទ​បញ្ជា​យ៉ាង​តឹងរ៉ឹង​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ស្តីពី​ការ​រឹតបណ្តឹង បទល្មើស​ព្រៃឈើ និង​ចាត់ចែង​គណៈកម្មការ​ថ្នាក់ជាតិ​ដើម្បី​ចុះ​ស្រាវជ្រាវ និង​ធ្វើកា​ទប់ស្កាត់​នៃ​ករណីនេះ​ទូទាំងប្រទេស ប៉ុន្តែ​ត្រូវបាន​ជួបនឹង​បញ្ហា​ភ្លើង​ឆេះ​ឈើ​នេះ​ជាច្រើន​ករណី​មកហើយ​៕

ចំនួនអ្នកទស្សនា

    19582327

  • ថ្ងៃនេះ2651
  • ម្សិលមិញ5241
  • សប្តាហ៍នេះ25501
  • ខែនេះ18621
  • ឆ្នាំនេះ354881
  • សរុប19582327