ត្បូងឃ្មុំ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៦និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយ លោក ជាវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះឆែកឆេរ និងបង្ក្រាប ទីតាំងប្រកបមុខរបរ លក់សត្វព្រៃមួយកន្លែងស្ថិតនៅភូមិត្រពាំងព្រីង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ម្ចាស់ផ្ទះឈ្មោះ ញាំ ស៊ុត ភេទស្រី អាយុ៥៣ឆ្នាំ ក្នុងនោះការឆែកឆេរ និងបង្គ្រាបបានសត្វប្រវឹកព្រៃចំនួន ៨៥ក្បាល និងម៉ូតូម៉ាក YAMAHA ១គ្រឿង រួមទាំងសំភារៈដែលជាឧបករណ៍សំរាប់ដាក់សត្វមួយចំនួនទៀត។
ករណីខាងលើនេះសមត្ថកិច្ច បានបញ្ជូនសំភារៈនិងសត្វព្រៃទៅរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ចាត់ការបន្តតាមនិតិវិធី៕ ដោយ មែន កំសត់