ត្បូងឃ្មុំ៖នៅថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០១៦ លោកហៀង សុភក្ត្រព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំរួមនិង ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ខេត្តបានដឹកនាំកម្លាំងចម្រុះមាន នគរបាល អាវុធហត្ថខេត្តស្រុក នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នាយផ្នែករដ្ឋបាលព្រៃឈើត្រើយ ខាងឆ្វង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកក្រូចឆ្មារ បានធ្វើការឆែកឆេររោងស្តុកសន្និធិឈើរបស់ឧកញ៉ា វ័ន្ត ប៊ុនថៃ នៅភូមិ សុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
តាមប្រភពពីលោកព្រះរាជអាជ្ញា ហៀង សុភក្ត្រ បានឲ្យដឹងថា៖ នៅពេលក្រុមការងារបើករោងសន្និធិពិនិត្យឃើញក្នុងរោងមានឈើអារច្រៀកមួយចំនួនរក្សាទុកក្នុងរោងជាគំនរ ពេលនោះយើងក៏បានផ្អាកការត្រួតពិនិត្យសិន ដោយពុំបានវាស់វែងតាមបច្ចេកទេស និងបានធ្វើការពិភាក្សាជាមួយបច្ចេកទេសនិងគណៈកម្មការថ្នាក់ខេត្ត។
លោកក៏បានបន្ថែមទៀតដែរថា៖ក្រុមការងារយើងបានដាក់កម្លាំងចម្រុះយាមមើលការខុសត្រូវ ខ្លាចមានការចល៏តយកឈើនោះចេញបណ្ដាលឲ្យបាត់សភាពដើម និងទុកចាត់ការតាមនិតិវិធីច្បាប់ ហើយយើងក៏បានប្រគល់សោររោងសន្និធីនេះឲ្យទៅលោកសួរ ដាវីនាយផ្នែករដ្ឋបាលជលផលព្រៃឈើត្រើយខាងឆ្វេងជាអ្នកគ្រប់គ្រងរក្សាទុកហើយនិងបិទរោងសន្និធិជាបណ្ដោះអាសន្នរង់ចាំមានសេចក្ដីសម្រេចការឆែកឆេរសារជាថ្មី៕