កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ចុះ​ត្រួតពិនិត្យ​ឆែក​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​របស់​ឧកញ៉ា ទ្រី ភាព​

13-February-2016 | ដោយ មែន កំសត់


​ស្ទឹងត្រែង​៖ កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត របស់​ខេត្តស្ទឹងត្រែង នៅវេលា​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ បាន និង​កំពុង​ចុះ​ត្រួតពិនិត្យ​ឆែក​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​របស់​ឧកញ៉ា ទ្រី ភាព ស្ថិតនៅ​គល់ស្ពាន​ទន្លេសេកុង ក្រុង​-​ខេត្តស្ទឹងត្រែង​។​

​តាម​ប្រភព​បាន​រាយការណ៍​ថា ការចុះ​ត្រួតពិនិត្យ​នេះ​បាន​ធ្វើឡើង​ជាថ្មី​ម្តងទៀត ក្រោយពី​ពេល​កន្លងទៅ​កម្លាំងចំរុះ ក៏បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ម្ដង​រួចមកហើយ​។ ប៉ុន្តែ​ចំពោះ​លទ្ធផល​បែបណា​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ។​
​ឧកញ៉ា ទ្រី ភាព ត្រូវបាន​គេ​ដឹង​ទូទៅ​ថា ជា​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ឈើ​ប្រណីត ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា រហូត​បាន​ក្លាយជា​សេដ្ឋី​។ ឧកញ៉ា ទ្រី ភាព រកស៊ី​ជំនួញ​ឈើ​ប្រណីត​នេះ ជ្រក​ក្រោម​ច្បាប់​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល ក្រោម​ស្លាក​ស្ដារ​បាត​អាង​វា​រី​អគ្គិ​សី​អា​តៃ ក្នុង​ខេត្តពោធិ៍សាត់ ហើយក៏​ពង្រីក​ខ្លួន​ទៅរក​ស៊ី​ឈើ​នៅ​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង ខេត្តរតនគិរី មណ្ឌលគិរី ក្រោម​រូប​ដី​សម្បទាន​សេដ្ឋកិច្ច​។​

​ទោះបីជា​យ៉ាងណា ក្រុមហ៊ុន​បាននិងកំពុង​ដាំ​ដំណាំ​ម្រេច និង​កៅស៊ូ​ជាច្រើន​ផងដែរ នៅក្នុង​ខេត្តរតនគិរី ពោធិ៍សាត់ និង​ព្រះវិហារ តែ​ការដាំដុះ​នេះ មាន​សាធារណមតិ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​លើកឡើងថា មិន​សមាមាត្រ​ជាមួយ​ការកាប់បំផ្លាញ​ធនធានធម្មជាតិ​ព្រៃឈើ​នៅ​លើដី​ទាំងអស់​នោះឡើយ​៕
 































ចំនួនអ្នកទស្សនា

    19584527

  • ថ្ងៃនេះ751
  • ម្សិលមិញ4091
  • សប្តាហ៍នេះ751
  • ខែនេះ20821
  • ឆ្នាំនេះ357081
  • សរុប19584527