មានតួនាទី ជាមេ បញ្ជាការរង វរៈព្រំដែន លេខ២០៤ ប្រចាំភូមិ ត្រពាំងស្រែ ស្រុក ត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ អ្នកណា ក៏ល្បីឈ្មោះ គង់ ក្រឹង ប្រើអំណាច នាំឈើ ប្រណិត ចេញទៅ ស្រុកយួន រាប់ឆ្នាំ មកហើយ ។ ទោះបី ប្រមុខរាជ រដ្ឋាភិបាល ចេញបទ បញ្ជាឲ្យ កម្លាំង សមត្ថកិច្ច សហការ ជាមួយ អាជ្ញាធរខេត្ត ទប់ស្កាត់ បទល្មើស នាំប្រភេទ ឈើប្រណិត ឆ្លងដែន ទៅស្រុកយួន យ៉ាងណា ក៏ដោយ ប៉ុន្តែ សកម្មភាព ដឹកជញ្ជូន ឈើប្រណិត របស់លោក គង់ ក្រឹង នៅតែបន្ត ដោយពុំ គោរពតាម បទបញ្ជា លោកនាយក រដ្ឋមន្ត្រី នោះឡើយ ។
ជាក់ស្ដែង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកយក ព័ត៌មានជាតិ បានសង្កេត ឃើញម៉ូតូ រាប់សិបគ្រឿង ដឹកឈើ ប្រណិត ដែលគេ ដឹងថាជា ឈើលោក គង់ ក្រឹង ។ ការប្រើ មធ្យោបាយ ដឹកជញ្ជូន ឈើប្រណិត ពីរថយន្ត មកដឹក តាមម៉ូតូ របស់លោក គង់ ក្រឹង គឺដើម្បី គេចចេញ ពីការ ទទួល ខុសត្រូវ របស់ខ្លួន តែប៉ុណ្ណោះ ប៉ុន្តែការពិត ត្រូវបាន គេដឹងយ៉ាង ច្បាស់ថា គឺជាឈើ ដែលពួក ម៉ូតូស៊ីឈ្នួល ដឹកឲ្យលោក គង់ ក្រឹង តែប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀត ឈើប្រណិត ដែលដឹក តាមម៉ូតូ ក្នុងមួយថ្ងៃៗ មិនតិចជាង ១០០គ្រឿង ទេដែល ឆ្លងកាត់ វីរៈព្រំដែន លេខ២០៤ បានដោយ សុវត្ថភាព ត្រូវបាន មជ្ឈដ្ឋាន ទូទៅពិតជា អាចសន្មត់ បានយ៉ាង ច្បាស់ថា គឺមាន ការពាក់ព័ន្ធ ជាមួយ អំណាច លោកគង់ ក្រឹង ដោយមិន អាចប្រកែក បានឡើយ ទោះបីមាន ការប្រើ មធ្យោបាយ ដឹកជញ្ជូន ពីរថយន្ត មកដឹកតាម ម៉ូតូដើម្បី បំភ័ន្ដភ្នែក សមត្ថកិច្ច ជំនាញ យ៉ាងណា ក៏ដោយ ៕