ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ៖ លោកសេងកុកឃាង(ហៅតា95)ត្រូវបានគេអះអាងថាជាអ្នកតំណាងទទួលសិទ្ធនៅក្នុងក្រុមហ៊ុន(CRCK)នោះកំពុងបញ្ចេញសកម្មភាពកាប់និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់។
ពិសេសលួចកាប់ឈើប្រណិតដឹកចេញពី ស្រុកទំរីងតំបន់ព្រៃឡង់ខេត្តកំពង់ធំយ៉ាងគគ្រឹកគក្រេងគ្មានសមត្ថកិច្ចណាមួយហ៊ានបង្ក្រាប។ប្រភពពីប្រជាពលរដ្ឋនិយាយថាតំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច(CRCK)ដែលសំអាងថាមានច្បាប់វិនិយោគសព្វថ្ងៃ បាននិងកំពុងក្លាយជាកន្លែង កាប់បំផ្លាញ ព្រៃឈើនិងដឹកប្រមូលយកឈើ ប្រណិតប្រភេទ(ធ្នង់ នាងនួន បេង កកោះ ពពេល គគីរ ក្រញូង ) ដែលត្រូវបានពួកឈ្មួញ ល្មើសច្បាប់នាំគ្នាសម្រុកដឹកចេញ ពីតំបន់ព្រៃគុហ៍ និងព្រៃឡង់ នៅក្នុងទឹកដីស្រុកសណ្តាន់ ខេត្តកំពង់ធំយកទៅលក់នៅលើទីផ្សារ តាមដេប៉ូឈើខុសច្បាប់និងស្របច្បាប់ ក្នុងខេត្តក្រុងមួយចំនួន ដឹកចេញ ទៅបរទេស យ៉ាងក្រអឺតក្រទម បំផុត៕