ខេត្តកោះកុង៖កោះកុងជាខេត្តសមុទ្រជាប់ព្រុំដែនប្រទេសថៃដែលជាតំបន់សេដ្ឋកិច្ចឆ្លងកាត់ដ៏សំខាន់របស់ខ្មែរ។នៅក្នុងអាណាចក្រនេះក្រៅពីអង្គភាពពន្ធដា គយគឺជាស្ថាបន័ដែលមានភារកិច្ចរកចំណូលជូនរដ្ឋដ៏សំខាន់។គយនៅខេត្តកោះទាំងគយចល័តគយច្រកទ្វារគឺស្ថិតនៅក្រោមការមើលការខុសត្រូវពីលោក សំកុសល ដែលជាមេគយខេត្ត។
ជាក់ស្តែងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៦គយចល័តនៅចំនុចស្នាក់ការគយចល័ត ជាប់ផ្លូវជាតិ លេខ៤៨ ឋិតនៅភូមិជីមាល ឃុំអណ្ដូងទឹកស្រុក បូទុមសាគរ ខេត្តកោះកុងនិងកងកម្លាំងរាជអាវុធហត្ថ បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័ររួមនិងវត្ថុតាងទូរស័ព្ទចំនួន១.២៨៤គ្រឿង នាឡិកាដៃ១គ្រឿងដែលគេជឿថាគ្មានពន្ធនាំចូលត្រឹមត្រូវតាមច្បាប់ ។ អ្នកបើករថយន្តម្នាក់ឈ្មោះ អឿ ឈិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង និងរថយន្តដឹកបទល្មើសជាក់ស្តែងម៉ាកហាយឡេនឌ័រ ពាក់ស្លាកលេខភ្នំពេញ2Z-3112 ក្នុងទិសដៅពី ខេត្តកោះកុងមក រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ។
បើតាមព័ត៌មាននេះបង្ហាញថាគ្មានទំនិញគេចពន្ធណាមួយអាចរត់រួចឡើយប្រសិនបើគ្មានការឃុបឃឹតពីមន្ត្រីគយ។ការចាប់បង្ក្រាប់នេះគេជឿថាមកពីអ្នករកស៊ីប្រុងលោតឆត្រ័មិនប្រាប់គយជាមុន។ក្រៅពីការបង្ក្រាបទំនិញមួយករណីនេះបើតាមសេចក្តីរាយការណ៍ពីអ្នករកស៊ីឲ្យដឹងថា មានទំនិញ ជាច្រើនមុខ ដឹកពីខេត្តកោះកុង ឆ្លងកាត់គយមួយកន្លែង នៅតាម បណ្ដោយផ្លូវ ជាតិលេខ៤៨ នៅត្រង់ចន្លោះ គីឡូម៉ែត្រលេខ៥៤ និង៥៥ ស្ថិតក្នុងភូមិ ជីនាល ឃុំអណ្ដូងទឹក ស្រុកបូ ទុមសាគរ ខេត្តកោះកុង ។មេក្រុមគយ ខាងលើត្រូវបាន គេស្គាល់ឈ្មោះថា នេត ចន្ថា និងបានប្ដូរវេនគ្នាចាំ យកលុយ ជាមួយនឹងលោក ទី សូរីវុទ្ធ ដោយយក៧ថ្ងៃម្នាក់ម្ដងៗចំពោះការយកលុយនោះដែរមិនបានត្រួតពិនិតថាតើនៅក្នុងឡាន មានផ្ទុកអ្វីខ្លះនោះទេ គីគ្មានអ្វីក្រៅពីដេកយក លុយតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាអ្នកដែលចាំយក លុយពីឡានដឹកទំនិញមិនដឹង ជាសមត្ថកិច្ចខាង ណា ព្រោះមិនមាន ឯកសណ្ឋាន ច្បាស់លាស់ តែបើហ៊ានរំលងច្បាស់ជាមិនរួចខ្លួនឡើយ ។
យោងតាមពីមន្ដ្រី មួយរូប ធ្វើការនៅ ស្រុកបូទុមសាគរ បានបង្ហើបប្រាប់ អ្នកយកព័ត៌មានថា នៅក្នុងឡាដឹក ទំនិញទាំងអស់ នោះបង្កប់ទៅ ដោយសារធាតុគីមី មានដូចជាសាច់មាន់ ជង្គង់មាន់ ស្លាបមាន់ ប្រហិតនឹងគ្រឿងទេស ជាច្រើនផ្សេង ទៀត ក្នុងនោះ មួយចំនួនបាន បង្កប់នៅ ( ឡេ និងគ្រឿងថែរក្សារ សម្រស់ ដែលក្រសួង សុខាភិបាល បានហាមឃាត់ ទៀតផង)។
មន្ត្រីដដែលបាន អោយដឹងទៀតថា ប្រាក់ចំណូល ដែលបានមក ពីបង់ក្បាលឡានក្នុង មួយឡាន ៥ម៉ឹនរៀល ទៅ៨ម៉ឺនរៀល ដោយមួយថ្ងៃៗមាន រថយន្តរាប់សិបគ្រឿង ។
មន្ត្រីដដែល បន្ថែមថាលុយ ដែលលោក នេត ចន្ថា នឹង លោក ទីសូរីវុទ្ធ ប្រមូលយក ទាំងយប់ទាំងថ្ងៃ នោះសង្ស័យ តែមិនបាន បង់ចូលជា ថវិការរដ្ឋទាំងអស់នោះទេ ហើយលុយ ដែលឈ្មួញបង់ក្បាលឡាន រាប់សិបគ្រឿងឲ្យ មន្ត្រីគយទាំង២នាក់នោះ ទល់តែយក ការ៉ុងទៅដាក់ បានដាក់លុយអស់ ។គេមានការ ដាក់សង្ស័យថា លុយដែល ប្រមូលបាន ក្រុមឈ្មួញ ត្រូវបាន លោក នេត ចន្ថា និង លោក ទីសូរីវុទ្ធ ចែក ឲ្យ ទៅលោក សំ កុសលប្រធានសាខាគយនិងរដ្ឋាករខេត្ត កោះកុងផងដែរទើបមន្ត្រី គយទាំង២នាក់ នេះអាច ធ្វើព្យុះភ្លៀង តាមអំពើចិត្ត បាន។
ដោយឡែកគេចាំបានថាកាលពីថ្ងៃទី១០វិច្ឆិកាឆ្នាំ២០១៦កន្លងទៅនេះ ក្រុមគយចល័តក្រោមបញ្ជាលោកសួសណុច ដែលប្រចាំការនៅ ជាមួយគយ ខេត្តកោះកុង ស្នាក់ការ ប៉ាក់ខ្លង ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមានៃខេត្តកោះកុង ចាប់បាន ទូកមួយគ្រឿងដែលដឹកឈើគ្រញូងល្មើសច្បាប់ជាង៤តោនដែលមានតម្លែខ្ទង់ម៉ឺនដុល្លារអាមេរិកប៉ុន្តែព្យាយាមលាក់បាំងឲ្យអ្នកកាសែតថតចុះផ្សាយអំពីស្នាដៃនោះឡើយដែលធ្វើឲ្យមានការស្ស័យថាខុបឃឹតគ្នាដោះលែងស្ងាត់់ៗ។ករណីនេះភ្នាក់ងារសារពតិមានដែលប្រចាំការនៅខេត្តកោះកុង បានបញ្ជាក់ថា បន្ទាប់ពី សមត្ថកិច្ចគយ ចាប់បានទូកដឹក ក្រញូងខាងលើរួចហើយ ក៏បានអូសយកទូកល្មើស នោះមករក្សាទុកនៅ ខាងក្រោយស្នាក់ការ របស់ខ្លួន ហើយបានរើយកឈើ គ្រញូង ទៅលាក់ទុក នៅក្នុងស្នាក់ការ របស់ខ្លួន ដោយមិនបាន សហការ ជាមួយសមត្ថកិច្ច ណាទាំងអស់។
ប្រភពខាងលើបន្ថែមថា ឈើគ្រញូងខាងលើនេះ ជារបស់មន្ត្រីយោធាដ៏មានឥទ្ធិពលម្នាក់ ដែលត្រូវបាន គេស្គាល់ ឈ្មោះយ៉ាងច្បាស់ ហើយធ្លាប់ ប្រកបរបរនេះ ជាយូរឆ្នាំមកហើយ។ចឹងមូលហេតុនៃការចាប់ អាចថាឈ្មួញនោះសែនតិច ឬក៏មានទំនាស់គ្នាក៏មិនដឹង ទើបឈានដល់ការ ចាប់រឹបអូស យកមកបែបនេះ។
បើយោងតាមអ្នករកស៊ីបានឲ្យដឹងថា៖ សមត្ថកិច្ចគយតាមច្រកព្រំដែនទាំងជើងទឹកនិងព្រំដែនគោកនៅតែបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមអំពើចិត្ត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
សមត្ថកិច្ចគយជើងទឹកច្រកប៉ាក់ខ្លង ខេត្តកោះកុង បានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធឬបង់ពន្ធមិនគ្រប់តាមទូកពីប្រទេសសៀមរាប់សិបតោនក្នុងមួយថ្ងៃៗធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។
ប្រជាពលរដ្ឋបានឲ្យដឹងថា៖ឈ្មួញខិលខូចបាននាំចូលទំនិញតាមទូកឆ្លងកាត់ឆ្លងប៉ាក់ខ្លងមកទ្បើងនៅតាមដងព្រែក កោះប៉ោ ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាឈ្មួញដែលតែងតែដឹកទំនិញគេចពន្ធចូលតាមច្រកប៉ាក់ខ្លងហើយទ្បើងនៅតាមដងព្រែកកោះប៉ោមានឈ្មោះចែង៉ែត និងឈ្មួញដែលជាប្រពន្ធរបស់ឈ្មោះ យឹម ផេង ផងដែរ។
ឈ្មួញទាំងពីរនាក់នេះដឹកទំនិញគេចពន្ធឆ្លងកាត់មុខស្នាក់ការគយក្នុងខេត្តកោះកុងយ៉ាងរលូនគ្មានសមត្ថកិច្ចគយណាបើកភ្នែកមើលទេ។ ទាំងសមត្ថកិច្ចគយជើងទឹកច្រកប៉ាក់ខ្លង និងសមត្ថកិច្ចសាខាគយខេត្តកោះកុងសុទ្ធតែរក្សាភាពស្ងៀមស្ងាត់ដើម្បីផលប្រយោជន៍ខ្លួន។ជាក់ស្តែងការចាប់ឈើល្មើសច្បាប់តើពួកគេឃុបឃឹតគ្នាលាក់បាំងដើម្បីអី?។
ក្រៅពីនេះមន្ត្រីគយ ប្រចាំច្រកទ្វារអន្តរជាតិចាំយាមក្រោមបញ្ជាលោកថុងម៉េងហួនក៏ទទួលរងការរិះគន់ពីប្រជាពលរដ្ឋថាបើកដៃឲ្យក្រុមឈ្មួញនាំ ទំនិញគ្រប់ប្រភេទដោយ គ្មានការត្រួតពិនិត្យ និងមិនបង់ពន្ធត្រឹមត្រូវ ចូលបញ្ជីរដ្ឋឲ្យបានគ្រប់ចំនួនផងដែរ ។
ប្រភពពីអាជីវករបានបង្ហើបឲ្យដឹងថារាល់ ទំនិញសព្វសារពើរនាំចូលពីប្រទេសថៃ ឆ្លងកាត់មន្ត្រីគយប្រចាំច្រកទ្វារមួយនេះ ចំពោះរទេះរុញត្រូវឈប់បង់ឲ្យមន្ត្រីគយ លុយក្រោមតុចំនួន៥ម៉ឺនរៀល ហើយមួយថ្ងៃៗរាប់រយរទេះ។ ចំណែករថយន្តត្រូវបង់ឲ្យមន្ត្រីគយ ពី២០ម៉ឺន ទៅ៥០ម៉ឺនរៀល ក្នុងមួយជើងៗ ដោយពុំមានចេញក្រដាសពន្ធឲ្យទេ។ ប្រភពដដែលបានបន្តថា ទំនិញដែលមិនបង់ពន្ធ និងមិនមានការត្រួតពិនិត្យភាគច្រើន មានទំនិញចាប់ហួយ ដូចជា មី ទឹកដោះគោ ទឹកដោះគោក្រហម ទឹកក្រូចប្រេងឆាប្រេងខ្យង។ល។នេះមិននិយាយពីទំនិញធំៗដូចជាម៉ូតូដែលមានថៅកែប៉ាវ ដែលក្រុមឈ្មួញនាំចូល វាយលុកទីផ្សារខេត្តកោះកុង និងដឹកជញ្ជូនបន្ត ចែកចាយនៅទីក្រុងភ្នំពេញនិងខេត្តនានា។
ការបើកដៃឲ្យក្រុមឈ្មួញ នាំចូលទំនិញដោយសេរី គ្មានការត្រួតពិនិត្យពន្ធត្រឹមត្រូវនេះ ធ្វើឲ្យបាត់បង់នូវចំណូលពន្ធ និងខ្លាចមានទំនិញ អត់គុណភាពនាំចូលស្រុកខ្មៃរ ដោយភាពធូរលុងរបស់មន្ត្រីគយ ប្រចាំការនៅច្រកទ្វារព្រំដែនមួយនេះ។ ជាក់ស្តែងការចាប់បានឡានដឹកទូរសព្ទខាងលើជាភស្តុតាងស្រាប់។ប្រភពពីអ្នកដែលជិតស្និទ្ធលោក ថេង ម៉ុងហួន បានឲ្យដឹងថា ការដែលមេគយច្រកអន្តរជាតិចាំយាមរូបនេះហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺអាងមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីគយជាន់ខ្ពស់មួយចំនួននៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ដូច្នេះហើយទើបលោក ថេង ម៉ុងហួន ហ៊ានប្រើប្រាស់តួនាទីជាប្រធានស្នាក់ការគយច្រកអន្តរជាតិចាំយាមបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់បំផ្លាញចំណូលពន្ធរដ្ឋ ។ជុំវិញការចោទប្រកាន់ខាងលើ លោកថេង ម៉ុងហួន ប្រធានការិយាល័យគយ និងរដ្ឋករប្រចាំច្រកទ្វារអន្តរជាតិចាំយាម បានថ្លែងប្រាប់អ្នកកាសែត ថា កុំសូវជឿរអ្នករកស៊ីពេក ឥឡូវបើគាត់លែងបើកឲ្យចូលពួកគាត់ នឹងប្តឹងខ្ញុំព្រោះកន្លងមកពួកគាត់ប្តឹងខ្ញុំ មិនដឹងប៉ុន្មានដងហើយទេ ឈ្លោះគ្នា អ្នកខ្លះបានម៉ូយច្រើន អ្នកខ្លះបានម៉ូយតិច។ខ្ញុំខិតខំប្រមូលពន្ធដែលផែនការដាក់ ឲ្យក្នុងមួយខែ៥៣៣៤ពលានរៀល ហើយខ្ញុំប្រមូលបានដល់ទៅ៦ពាន់លាន ជិត៧ពាន់លានរៀល ឯនោះតើខ្ញុំបានលុយមកពីណា។