ត្បូងឃ្មុំ: ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសមត្ថភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង បានបើកយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន១០កញ្ចប់ផងដែរ កាលពីវេលាម៉ោង៥និង១៨នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិជីកែ និងភូមិជ្រូយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ទី១-ឈ្មោះផេង ប៉ុញ ភេទប្រស អាយុ៣៨ឆ្នាំនៅភូមិជ្រូយ សង្កាត់វិហារលួង ក្រុងសួង ដោយដកហូតបានថ្នាំញៀនចំនួន៩កញ្ចប់វតូច។
ទី២-ឈ្មោះឈៀង ចាន់ធូ ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិជីកែ សង្កាត់វិហារលួង ក្រុងសួង គឺឃាត់ខ្លួននៅភូមិជីកែ ដកហូតបានថ្នាំញៀន១កញ្ចបតូច។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានសម្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ដោយ អ៊ឹម វិសិទ្ធ