ឃាត់ខ្លួន​បុគ្គលិក​ធនាគារ​អេ​ស៉ី​លីដា ចំនួន​៦​នាក់​ពាក់ព័ន្ធ​ករណី​ប្រា​ក់ជាង​១​លាន​ដុល្លារ​

25-January-2017 | ដោយ ពល បញ្ញា


ភ្នំ​ពេញ​៖ កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧​នេះ ដោយ​សហការ​ជាមួយ​កម្លាំង នគរបាល​ខេត្តបាត់ដំបង បាន​អនុវត្តតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ដែលមាន​ម្នាក់​ជា​ប្រធាន​សាខា​ធនាគារ​អេ​ស៉ី​លីដា ក្រុង​បាត់ដំបង និង​៥​នាក់​ទៀត ជា​បុគ្គលិក​ធនាគារ​អេ​ស៉ី​លីដា ក្រុង​បាត់ដំបង​។


​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់លោក អ៉ិ​ន ចាន់នី ប្រធាន​ធនាគារ​អេ​ស៉ី​លីដា ចុះ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ ដោយ​ប្តឹង​ជនសង្ស័យ​ទាំង​៦​រូប​ពីបទ «​រំលោភ​លើ​សេចក្តីទុកចិត្ត​ដោយ​អភិបាល​ការងារ​» ប្រព្រឹត្តទៅ​កាលពី​ឆ្នាំ​២០១៤-២០១៥  ដែលមាន​ទំហំ​ទឹកប្រាក់ ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក​។​
​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ មាន​៥​នាក់​ជា​បុគ្គលិក​ធនាគារ​អេ​ស៉ី​លីដា​ក្រុង​បាត់ដំបង ត្រូវបាន​ឃាត់ខ្លួន នៅ​សាខា​ធនាគារ នៅ​ក្រុង​បាត់ដំបង និង​ម្នាក់ទៀត ដែលជា​ប្រធាន​សាខា​ត្រូវបាន​ឃាត់ខ្លួន នៅ​រាជធានី​ភ្នំពេញ​។​


​ជនសង្ស័យ​ទាំង​៦​នោះ​រួមមាន​៖ ១៖ ឈ្មោះ ស៉ី​វ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ២៖ ឈ្មោះ ឡេវ ឆាយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ៣៖ ឈ្មោះ បឿន សំណង់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៤៖ ឈ្មោះ ជា សិលា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ៥៖ ឈ្មោះ ញឹក សារ៉ន អាយុ​ប្រុស អាយុ​៣៦​ឆ្នាំ​, ៦៖ ឈ្មោះ ឈន ទឹ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ដែល​សុទ្ធសឹង​ជា​អ្នក​រស់នៅក្នុង​ខេត្តបាត់ដំបង​។​


​ពាក់ព័ន្ធ​ករណី​ឃាត់ខ្លួន​នេះ លោក អ៉ិ​ន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៉ី​លីដា បាន​ថ្លែង នៅ​យប់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧​នេះ​ថា ធនាគារ​អេ​ស៉ី​លីដា ពិតជា​បាន​ប្តឹងទៅ​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នោះ ប្រា​ដក​មែន​។​


​លោក​បាន​បញ្ជាក់ទៀតថា បណ្តឹង​ឲ្យ​ឃាត់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ពិនិត្យឃើញ​ភាពមិនប្រក្រតី​ជាច្រើន ក្នុង​ធនាគារ​អេ​ស៉ី​លីដា ក្រុង​បាត់ដំបង ដោយ​ភាពមិនប្រក្រតី​នោះ​មាន ដូចជា​បញ្ហា​ទំហំ​ឥណទាន និង​ការបន្លំ​ឯកសារ​សាធារណៈ​ជាដើម​។​


​សូមបញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ កំពុង​ឃាត់ខ្លួន​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​និ​តី​វិធី​៕

ចំនួនអ្នកទស្សនា

    19532487

  • ថ្ងៃនេះ2331
  • ម្សិលមិញ3121
  • សប្តាហ៍នេះ15321
  • ខែនេះ50101
  • ឆ្នាំនេះ305041
  • សរុប19532487