លោក ប៊ិន ស៊ី​នាថ និង លោក អាន ជាលី បាន​នាំយក​ថវិការ ឧបត្ថម្ភ​ដល់​យុវ​និស្សិត​ដែល​បាន​រងគ្រោះថ្នាក់​ចរ​រាច​រណ៍​

07-June-2017 | ដោយ ពល បញ្ញា



​រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៧ លោក ប៊ិន ស៊ី​នាថ និង លោក អាន ជាលី ព្រមទាំង ក្រុមការងារ​សមាគម សិស្ស និស្សិត ប​ញ្ញ​វ​ន្ត័​ក្មេង​វត្ត​បាន​ចុះ​ជួប សួរសុខទុក្ខ​យុវជន​រ៉ៃ រុង មក​ស្នាក់នៅ​វត្ត​បទុម​វ​តី ដើម្បី​បន្ត​ការសិក្សា​រៀនសូត្រ តែ ទទួលរង​គ្រោះថ្នាក់​ចរ​រា​ចរណ៍​ត្រូវ​របួល​ជើងឆ្វេង​ដែល​កំពុង​សំរាក​ព្យាបាល​របួល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។​


​នា​ឪ​កាស​នោះ​ក្រុមការងារ​សមាគម​ក៏បាន នាំយក​ថវិការ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ​ចំនួន ១,២00,000  (​មួយ​លាន ពីរ​សែន​រៀល​) ទៅ​ឧបត្ថម្ភ​ដល់ យុវ​និស្សិត រ៉ៃ រុង ផងដែរ​។​

ចំនួនអ្នកទស្សនា

    19475587

  • ថ្ងៃនេះ1141
  • ម្សិលមិញ2971
  • សប្តាហ៍នេះ12291
  • ខែនេះ70731
  • ឆ្នាំនេះ248141
  • សរុប19475587