ភ្នំពេញ៖ បើយោងតាមទំព័រ Facebook របស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានសរសេរថា ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យក្រុមហ៊ុន Henan Provincial Communications Planning Survey and Design Institute Co.,Ltd ធ្វើបទបង្ហាញពីគម្រោងសាងសង់ផ្លូវល្បឿនលឿន រត់ស្របពីលើផ្លូវរថភ្លើង ចាប់ពីចំណុចផ្លូវ R6 ក្ដាន់ពីរ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកបានបញ្ជាក់ថា ការធ្វើបទបង្ហាញពីគម្រោងសាងសង់ផ្លូវល្បឿនលឿនខាងលើ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ កន្លងមកនេះ ហើយគម្រោងផ្លូវល្បឿនលឿននេះ មានប្រវែង៩.៣គីឡូម៉ែត្រ និងទទឹង ២០ម៉ែត្រ រត់ស្របពីលើផ្លូវរថភ្លើង ចាប់ពីសួនក្ដាន់ពីរទៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ៕