រូបិយប័ណ្ណ ឬលុយ ត្រូវបានគេចាត់ទុកជា វត្ថុដំណាងជាតិនៃប្រទេសនីមួយៗ ដែលបានដើរតួយ៉ាងសំខាន់ក្នុងដំណើរការដោះដូរទំនិញ ឬសេវាកម្មទៅវិញទៅមកលើទីផ្សារសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ពិភពលោក បើទោះបីជា រូបិយប័ណ្ណទាំងនោះមានតម្លៃថោក ឬថ្លៃក៏ដោយ។
ពិភពលោកអាចកំណត់ថា រូបិយប័ណ្ណមួយមានតម្លៃថោក ឬថ្លៃ គឺអាស្រ័យដោយការសង្កេតលើលទ្ធភាពចរាចរណ៍ និងអំណាចនៃការទិញ (Purchasing Power) ទាំងលើសេវាកម្ម និងទំនិញក្នុងបរិមាណស្មើគ្នា។
ខាងក្រោមនេះ ជារូបិយប័ណ្ណដែលមានតម្លៃថោកជាងគេបំផុតទាំង១៥ នៅជុំវិញពិភពលោក ដែលយើងចង់ណែនាំដល់មិត្តអ្នកអាន។
សូមមិត្តអ្នកអាន រីករាយទស្សនា៖
១. លុយ រ៉េល-RIAL របស់អ៊ីរ៉ង់ (ជាមធ្យម 1$ = 26,905 IRAN RIALS)
២. លុយ ដុង-DONG របស់វៀតណាម (ជាមធ្យម 1$= 21,393 VIETNAM DONGS)
៣. លុយ ដូប្រា-DOBRA របស់សាធារណៈរដ្ឋ Sao Tome (ជាមធ្យម 1$= 19,750 SAO TOME DOBRA)
៤. លុយ រ៉ូពី- RUPIAH របស់ឥណ្ឌូណេស៊ី (ជាមធ្យម 1$ = 12,260.00 INDONESIA)
៥. លុយ រូបយ៍- RUBLE របស់បេឡារូស (ជាមធ្យម 1$ = 10,869 BELARUS RUBLES)
៦. លុយ គីប- KIP របស់ឡាវ (ជាមធ្យម 1$ = 8,054 LAOS KIPs)
៧. លុយ ហ្វ្រង់- FRANC របស់ប្រទេសហ្គីណេ (ជាមធ្យម 1$= 7092 GUINEA FRANCS)
៨. លុយ ខ្វាតឆា- KWACHA របស់ប្រទេសហ្សំប៊ី (ជាមធ្យម 1$= 6359 ZAMBIAN KWACHA)
៩. លុយ ការ៉ានី- GUARANI របស់ប៉ារ៉ាហ្គាយ (ជាមធ្យម 1$= 4629 PARAGUAY GUARANI )
១០. លុយ ឡេអូនី- LEONE របស់សេរ៉ាឡេអូន (ជាមធ្យម 1$= 4363 SIERRA LEONEN LEONE)
១១. លុយ រៀល- RIEL របស់កម្ពុជា (ជាមធ្យម 1$= 4,058 CAMBODIA RIELS)
១២. លុយ ពិហ្ស៊ុស-PESOS របស់កូឡុំប៊ី (ជាមធ្យម 1$= 2,164 COLOMBIAN )
១៣. លុយ ហ្ស៊ីលីង- SHILLINGS របស់ប្រទេសតង់ហ្សានី (ជាមធ្យម 1$= 1943.50 TANZANIAN SHILLINGS )
១៤. លុយ ឌីនារ- DINARS របស់អ៊ីរ៉ាក់ (ជាមធ្យម 1$= 1161 IRAQI DINARS)
១៥. លុយ វ៉ុន- WON របស់កូរ៉េខាងត្បូង (ជាមធ្យម 1$= 1113 S.KOREAN WON)
សូមបញ្ជាក់ថា ដុល្លារអាមេរិក(US Dollar) ត្រូវបានគេចាត់ទុកថា ជាប្រភេទរូបិយប័ណ្ណដែលបានវាទីក្នុងទំហំប្រើប្រាស់ធំជាងគេ បំផុតក្នុងលោក ដែលមានដល់ទៅជាង៨៧% នៃរូបិយប័ណ្ណទាំងអស់(របាយការណ៍ឆ្នាំ២០១៣របស់ធនាគារBISអាមេរិក )។ ប៉ុន្តែយ៉ាងណាក៏ដោយ លុយដុល្លារអាមេរិក មិនត្រូវបានគេចាត់ទុកជាលុយដែលថ្លៃជាងគេបំផុតនោះទេ ហើយលុយដែលថ្លៃជាងគេបំផុតគឺលុយ ឌីណា របស់ប្រទេសគុយវ៉ែត (Kuwaiti Dinar ឬ KWD) ដែលជាមធ្យម១ KWD = ៣,៥៤ ដុល្លារ ៕
ប្រភព៖ rosemag