រដ្ឋា​ភិ​បាល​ចាប់ផ្តើម ចាត់វិធានការ​ក្តៅ​ចំពោះ​អង្គការ​-​ក្រុមហ៊ុន​ណា​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​មូល​ប​ត្រ ដោយ​គ្មាន​ការអនុញ្ញាត

04-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ គណៈកម្មាធិការ​មូល​ប​ត្រ​កម្ពុជា និង​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ប្រតិ​ប​តិ្ត​ការ របស់​អង្គការ សមាគម និង​ក្រុមហ៊ុន​ទាំងឡាយណា ដែល​ធ្វើ​សកម្មភាព ក្នុង​វិស័យ​មូល​ប​ត្រ​ដោយ​គ្មាន ការអនុញ្ញាត​ពី​គណៈកម្មាការ​មូល​ប​ត្រ​កម្ពុជា ហើយ​ក្រុមការងារ​ថ្មី​មួយ​នេះ នឹង​ចុះ​ពិនិត្យ​ដល់ទី​កន្លែង​

អាជីវកម្ម និង​ផ្អាក​សកម្មភាព​អាជីវកម្ម​ទាំងនោះ ក្នុងករណី​ចាំ​ចាប់​។​
​សេចក្តីសម្រេច​នោះ មាន​សមាជិក​ចំនួន​២១​រូប ដោយ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ជា​ប្រធាន និង​ខាង​ក្រសួងមហាផ្ទៃ​មាន​ឯកឧត្តម ងី ច័​ន្ត្រ សុផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន និង​មាន​សមាជិក​ចំនួន ១៩​នាក់​ផ្សេងទៀត​៕










ចំនួនអ្នកទស្សនា

    19578317

  • ថ្ងៃនេះ3891
  • ម្សិលមិញ4561
  • សប្តាហ៍នេះ21491
  • ខែនេះ14611
  • ឆ្នាំនេះ350871
  • សរុប19578317