ភ្នំពេញ៖ នៅថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំដល់ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន និង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត អោយបង្កើតក្រុមការងារតាមដាននិងស្រង់ព័ត៌មាន ពាក្យបណ្តឹង និងសំណូមពរប្រជាពលរដ្ឋនៅលើគេហទំព័រ Facebook សម្តេចនាយករដ្ឋមន្ត្រី ហើយត្រូវឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ សម្តេច ផ្ទាល់។
ការយកចិត្តទុកដាក់ និងដំណោះស្រាយឆាប់រហ័សរបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋ គឺបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋទូទាំងប្រទេស៕