រាជរដ្ឋាភិបាល​សម្រេច​ដាក់​ផ្ទៃដី ១៩៩​ហិកតា នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជា​តំបន់​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​

17-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​សម្រេចយក​ផ្ទៃដី​ទំហំ ១៩៩​ហិកតា ស្ថិតនៅ​ក្នុងភូមិ​ជី​ពាំង ឃុំ​ក្រែក និង​ភូមិ​ត្រពាំង​រំ​សែង ឃុំត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជា​តំបន់​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​។​

​ការបង្កើត​តំបន់​ព្រៃ​ការពារ​សម្រាប់​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​នេះ ដើម្បី​ការពារ អភិរក្ស និង​ស្តារឡើងវិញ​នូវ​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​គ្រប់​ប្រភេទ ជាពិសេស​ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់​។ អនុក្រឹត្យ​នេះ​មាន​៤​ជំពូក និង ៧​មាត្រា​៕

ចំនួនអ្នកទស្សនា

    19572527

  • ថ្ងៃនេះ2671
  • ម្សិលមិញ3211
  • សប្តាហ៍នេះ15701
  • ខែនេះ8821
  • ឆ្នាំនេះ345081
  • សរុប19572527