កំពង់ចាម៖យោងតាមសេចក្ដីរាយការណ៍របស់លោកតំណាង អគ្គីសនី ខេត្តកំពង់ចាមបានឲ្យដឹងកាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៦ នេះថា៖កាន់តែខិតជិតដល់ខែមីនាដែលត្រូវត្រៀមអនុវត្តន៍ការបន្ថយថ្លៃអគ្គិសនីឲ្យនៅត្រឹម ៨០០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង មន្ត្រីជំនាញរបស់អាជ្ញាធរអគ្គិសនីកម្ពុជាកំពុងរូតរះចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ចំនួនអចលនទ្រព្យដែលអ្នកផ្គត់ផ្គង់ឯកជន បានវិនិយោគដាក់ទុនចូលរួមសាងសង់បណ្តាញចែកចាយ និងតម្លើង ត្រង់ស្វូផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋ នៅគ្រប់ទិសទីទូទាំងប្រទេស ។
បច្ចុប្បន្ន ក្រុមការងារជំនាញ កំពុងចុះត្រួតពិនិត្យនៅបណ្តាស្រុកនានា នៅក្នុងខេត្តកំពុងចាម ដើម្បីត្រៀមបន្ថយថ្លៃអគ្គីសនីនៅបណ្តាស្រុកទាំងនោះឲ្យនៅត្រឹម ៨០០រៀង ១គីឡូវ៉ាត់ម៉ោង នៅចុងខែមីនាខាងមុខនេះ ៕