ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងពិធីសម្ពោធផ្ទះគំរូ និងបើកការដ្ឋានសាងសង់អាគារពាណិជ្ជកម្ម ការិយាល័យនិងលំនៅដ្ឋានកម្ពស់៣៩ជាន់ The Gateway ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា៖ កត្តា"សន្តិភាព" គឺជាកត្តាចំបងសរាប់ដំណើរនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់កម្ពុជា និងបណ្តាប្រទេសនៅក្នុងតំបន់នឹងនៅលើសកលលោក កម្ពុជារក្សាបាននៅកំណើនសេដ្ឋកិច្ចជាតិពីចន្លោះ ៧,២% ទៅ ៧,៧% នៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំនេះ និងបន្តនៅពេលអនាគត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុនសែន នាពេលបច្ចុប្បន្ន មិនដូចជាពួកប្រឆាំងចេះតែថាសង្គមខ្មែរក្រ ទៅៗនោះឡើយ ហើយយុវជនមួយចំនួន បានញុះញង់ឲ្យខ្មែរ ស្អប់ខ្មែរ និងរើសអើងជាតិសាសន៍ ៕