លោកឧកញ៉ាម៉ុងឬទ្ធីដែលបានកំពុងនឹងរវល់ការងាររបស់លោកជាសហគ្រិនម្នាក់ដែលកំពុងរកស៊ីច្រើនមុខរបរផង និងការងារជាសមាជិតព្រឹទ្ធសភាផង លោកបានប្រាប់ពាណិជ្ជកម្មកម្ពុជាថា លោកទោះរវល់ យ៉ាងណា មិននាំការងារចូលផ្ទះទ្បើយ។
លោកបានឲ្យតម្លៃនៃគ្រួសារ ដែលលោកត្រូវចំណាយពេលខ្លះសម្រាប់ពួកគាត់ ដូចនេះទៅរាល់ឯកសារទាំង អស់លោកនឹងខិតខំប្រឹងបង្ហើយឲ្យអស់មុនចេញទៅផ្ទះ។ ទោះលោកមិនយកការងារទៅធ្វើនៅផ្ទះក្តី សហគ្រិនរូបនេះ តែងមានទម្លាប់ងើបពីព្រឹកព្រលឹម ប្រហែលម៉ោង៤ព្រឹក ហើយមុនម៉ោង៦ព្រឹក គាត់តែងចេញទៅធ្វើការងារហើយ។
លោកឧកញ៉ា ម៉ុង ឬទ្ធី បានប្រាប់ពាណិជ្ជកម្មកម្ពុជាថា ចង់ជោគជ័យក្នុងមុខរបររកស៊ីអ្នកត្រូវតែ ចេះចែករំលែកការទទួលខុសត្រូវដល់ថ្នាក់ក្រោម។ លោកបានពន្យល់ថា ខ្លួនម្នាក់ឯង មិនអាច ស្រវ៉ា អោបភ្នំតែម្នាក់ឯងទេ បើខំអោប អ្នកនឹងមិនជោគជ័យទេ។
គំនិតមិនអោបភ្នំតែម្នាក់ឯងនេះ បានធ្វើឲ្យលោកមានពេលវេលា ដើម្បីធ្វើការងារផ្សេងៗ និងរកសីុបានច្រើនមុខរបរ។ ហើយថ្មីៗនេះ លោក បានសម្រេចនូវការនាំចេញ ស្វាយរបស់ ខ្មែរ ទៅប្រទេសអឺុរ៉ុប និងប្រទេសផ្សេងទៀតផងដែរ ដែលនេះជាមោទនភាពមួយផងដែរសម្រាប់កម្ពុជា។ ប្រហែលទស្សនៈដឹកនាំអាជីវកម្មបែបនេះហើយទើបធ្វើឲ្យគាត់មានពេលច្រើននៅផ្ទះសម្រាប់គ្រួសារ ពោលគឺមិនធ្វើការនៅផ្ទះទ្បើយ៕