យល់ដឹង អំពី​ធនាគារ ???

14-July-2017 | ដោយ ពល បញ្ញា

​នាគារ​បាន​ដើរតួនាទី​យ៉ាងសំខាន់​មួយ​ក្នុងការ​អភិវឌ្ឍន៍​និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​។ ប្រជាជន​មិនតិច​នាក់​នោះទេ​ដែល​ប្រើប្រាស់​សេវា​របស់​ធនាគារ​។ ប៉ុន្តែ ពុំ​សូវ​មាន​មនុស្ស​ច្រើន​ទេ​ដែល​យល់ច្បាស់​អំពី​ដំណើរការ​របស់​ធនាគា​រ​។ ខាងក្រោម​នេះ​ជា​ព័ត៌មាន​ដែល​អ្នក​អាច​ស្វែងយល់បាន​អំពី​ធនាគារ​៖


១) សេវាកម្ម​របស់​ធនាគា​រ​៖ ជាទូទៅ ធនាគារ​មាន​សេវាកម្ម​៣​យ៉ាង​ធំៗ​គឺ​ផ្តល់​សេវា​ប្រាក់កម្ចី ប្រាក់​ឥណទាន​និង​សេវា​ផ្ទេរប្រាក់​។ ប្រជាជន​អាចដាក់​ប្រាក់​ឬ​សន្សំ​ប្រា​ក់នៅ​ធនាគារ​ដោយ​ទទួល​ការប្រាក់​ពី​ធនាគារ​។ ម្យ៉ាងវិញទៀត ប្រជាជន​ក៏​អាច​ខ្ចីប្រាក់​ពី​ធនាគារ​ដើម្បី​យកទៅ​បើក​អាជីវកម្ម​ឬ​ទិញ​ទំនិញ​តាម​ក្តី​ប្រាថ្នា​ជាដើម​។ ប្រសិនជា​គ្មាន​ធនាគារ​នោះទេ ប្រជាជន​ពិតជា​លំបាក​ក្នុងការ​ស្វែងរក​ដើមទុន​។ បន្ថែម​ពីលើ​នេះ​ទៅទៀត ធនាគារ​ក៏​ផ្តល់នូវ​សេវា​ផ្ទេរប្រាក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដូចជា​ក្នុង​ការទិញ​ទំនិញ​ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​សាច់ប្រាក់​ផ្ទាល់​។​


២) សារៈសំខាន់​នៃ​ធនាគារ​៖ ប្រសិនជា​គ្មាន​ធនាគារ​នោះទេ អ្នក​ចងការ​ប្រាក់​និង​អ្នក​ខ្ចីប្រាក់​ត្រូវ​ជួបគ្នា​ដោយផ្ទាល់​ដោយ​គ្មាន​ការការពារ​ពី​ធនាគារជាតិ​។ ម្យ៉ាងវិញទៀត ការចំណាយ​គឺមាន​តម្លៃ​ខ្ពស់ជាង ព្រោះ​ត្រូវមាន​អ្នកធានា​ឬ​មេធាវី​ដើម្បី​ធ្វើជា​សាក្សី​ជាដើម ហើយ​អ្នក​ចងការ​ប្រាក់​ក៏មាន​ហានិភ័យ​ខ្ពស់​ព្រោះ​អ្នក​ខ្ចី​អាច​នឹង​គ្មាន​លទ្ធភាព​សង​ត្រឡប់មកវិញ​។

ដោយឡែក ធនាគារ​ប្រើប្រាស់​ប្រាក់​ពី​អ្នក​សន្សំ​ទៅ​ឲ្យ​អ្នក​ខ្ចីលុយ​ពី​ធនាគារ​។ ហើយ​ប្រសិនជា​អ្នក​ខ្ចី​ពុំ​អាច​សង​បាន ធនាគារ​មាន​សិទ្ធិ​រើស​អូស​ទ្រព្យសម្បត្តិ​របស់​អ្នក​ខ្ចី ដែល​នេះ​ជួយ​ធានា​សាច់ប្រាក់​របស់​អ្នក​សន្សំ​នៅ​ធនាគារ​។ តែ ទោះបីជា​យ៉ាងណាក៏ដោយ ធនាគារ​ក៏​ផ្តល់​រយៈពេល​វែង​ដល់​អ្នក​ខ្ចី ដែល​នេះ​ជួយ​ឲ្យ​អ្នក​ខ្ចី​មានលទ្ធភាព​ក្នុង​ការសង​ផងដែរ​។​


៣) ប្រាក់ចំណូល​របស់​ធនា​គារ​៖ ធនាគារ​អាច​រកប្រាក់​ចំណូល​តាម​វិធី​ជាច្រើន​។ ប៉ុន្តែ ចំណូល​មួយផ្នែកធំ​របស់​ធនាគា​រ​គឺ​រកបាន​តាមរយៈ​ការប្រាក់​ដែល​ធនាគារ​ឲ្យ​លុយ​ទៅ​អ្នក​ខ្ចី​។ បើទោះបីជា​ធនាគារ​ផ្តល់​ការប្រាក់​ដល់​អ្នក​សន្សំ​ដែរ​ក្តី តែ​ការប្រាក់​ដែល​ធនាគារ​យក​ពី​អ្នក​ខ្ចី​គឺ​ខ្ពស់ជាង​ការប្រាក់​ដែល​ធនាគារ​ផ្តល់​ឲ្យ​អ្នក​សន្សំ​។ ក្រៅពីនេះ ធនាគារ​ក៏​អា​ចរក​ចំណូល​តាម​សេវាកម្ម​ផ្សេងៗ​ដូចជា​ការផ្ទេរ​ប្រាក់​ឬ​ការផ្តល់​ដំបូន្មាន​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ធំៗ​ជាដើម​៕

ចំនួនអ្នកទស្សនា

    19587697

  • ថ្ងៃនេះ3921
  • ម្សិលមិញ4091
  • សប្តាហ៍នេះ3921
  • ខែនេះ23991
  • ឆ្នាំនេះ360251
  • សរុប19587697