ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មួន សារ៉ន អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បាន អញ្ជើញ អមដំណើរ និង ការពារ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត និយោជិតសរុប១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥នៅតំបន់ ភ្នំពេញថ្មី ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែមិកសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
គូសបញ្ជក់ផងដែរថា៖ ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ គឺជាជំនួបសំណេះសំណាលលើកទី ១៩ហើយ ចាប់តាំងពីខែកញ្ញាមក។ មានកម្មករ និយោជិតសរុបប្រមាណជា ២០ម៉ឺននាក់ មកពីរោងចក្រជិត ៦០០រោងចក្រ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់។