ភ្នំពេញ៖ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប និង ជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័ប៊ែលធីអន្តរជាតិ តំណាង ឯកឧត្តមអ្នកឧកញ្ញ៉ា លី ឆេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និង ជាអគ្គនាយកក្រុមហ៊ុនប៊ែលធីគ្រុប ព្រមទាំងក្រុមការងារសប្បុរសធម៌យុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បាននាំយកថវិកាទៅចែកជូនដល់គ្រួសារដែលទើបប្រសូត្របុត្រចំនួន១១គ្រួសារដែលស្ថិតនៅភូមិព្រែកអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅរសៀលថ្ងៃ១២កើត ខែមិគសិរ ឆ្នាំរការ ពស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ អំណោយសប្បុរសធម៌ទទួលបាន ថវិកាចំនួន ១០០,០០០រៀល ក្នុងមួយគ្រួសារ ផងដែរ ។