ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំង សហការី បានអញ្ជើញនៅពិនិត្យ ដេប៉ូវេចខ្ចប់ ចែកចាយ ផលិតផលកសិកម្មរបស់ក្រុមហ៊ុន ឌីជីថល អេហ្គ្រីខលឈ័រ អ៊ិចឆេងឯ.ក (Digital Agriculture Exchange Co., Ltd) ដែលមានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ។
នាឪកាសនោដែរ ឯកឧត្តមក៏បាន កោតសរសើរដល់នាយកក្រុមហ៊ុន ដែលបានជ្រើសរើសប្រទេសកម្ពុជាជាកន្លែងវិនិយោគដោយជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវនិងវៃឆ្លាតរបស់សម្តេច តេជោហ៊ុនសែននិង សូមគាំទ្រដល់គម្រោង វិនិយោគ ក្នុងបំណងចំបងគឺទី១ នាំយកកសិផលខ្មែរទៅកាន់ទីផ្សារក្នុងនិងក្រៅស្រុក ធ្វើឲ្យសង្វាក់នៃការផលិតមាននិរន្តរភាព (ផលិត កែច្នៃ និង នាំចេញ) ទី២ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន មានការងារ មានចំណូលខ្ពស់ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។
គូសបញ្ជាក់ផងដែរថា៖ក្រុមហ៊ុន ឌីជីថល អេហ្គ្រីខលឈ័រ អ៊ិចឆេងឯ.ក បច្ចុប្បន្នបានដាក់ ទុនវិនិយោគជាង១០លានដុល្លារលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ទប់បង្កកផលិតផល (បន្លែ ផ្លែឈើ សាច់សត្វ និងត្រី) បន្ទប់កែច្នៃ ឃ្លាំងស្តុកកសិផល អគាររដ្ឋបាល លើផ្ទៃដី៤ ហិចតាហើយ ក្រុមហ៊ុន បានចុះកិច្ចសន្យាជាមួយសហគមន៍ និងម្ចាស់ចំការ ស្វាយចំនួន១៩០ ហត នៅខេត្តកំពង់ស្ពឺ និងគ្រោងចិញ្ចឹមគោសាច់លើផ្ទៃដី៤ហិចតា ផងដែរ។ដោយគោគធ្លក