ខេត្តត្បូងឃ្មុំ ៖ លោក ឧកញ៉ា លឹម ប៊ុនណ្ណា អញ្ជើញចូលរួម អមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធី ជួបសំណេះសំណាលសួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៌ជូន ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១.៤៤២គ្រួសារ ស្មើនឹង ២.៧៦៦នាក់ រស់នៅភូមិចំនួន១៦ ឃុំ ចំនួន ០៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅទីទួលសុវត្ថិភាព ស្ថិតនៅក្នុងភូមិទន្លេបិទឃុំទន្លេបិទស្រុកត្បូងឃ្មុំខេត្ដត្បូងឃ្មុំនៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ ៕