រាជធានីភ្នំពេញ៖ ដោយការយកចិត្ត ទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម ឧកញ៉ា លី សុវណ្ណ ក្រៅអំពីការផ្គត់ផ្គង់ប្រាក់បៀវត្ស និងប្រាក់ឈ្នួលផ្សេងៗដល់ បុគ្គលិក កម្មករកំពុង បំពេញការងារ នៅបុរី លី សុវណ្ណ នោះថែមទាំងបាន ផ្តល់អាហារូបករណ៍១០០% ថ្នាក់ចំណេះទូទៅខ្មែរ និង ភាសាអង់គ្លេស ( ថ្លៃសាលា ថ្លៃឡាន សៀវភៅសិក្សា ថវិការ និង ឯកសណ្ឋានសិស្ស )ដល់ កូនៗបុគ្គលិក កម្មករ បុរី លី សុវណ្ណ បានចូលរៀន នៅសាលា ប៊ែលធី អន្តរជាតិ នារសៀល ថ្ងៃ ១៣កើត ខែ កក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០វិច្ឆិកា ២០១៨ កន្លងទៅនេះ ស្ថិតនៅ ការដ្ឋាន បុរី លី សុវណ្ណ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕