ភ្នំពេញ ៖ ពិធីសិរីមង្គលភ្ជាប់ពាក្យ កញ្ញា ថាំង គន្ធា និង ឯកឧត្តម លី ណាវុឌ្ឍ ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី និងជា អគ្គនាយករង បែ៊លធីគ្រុប ត្រូវជាកូនប្រុសទី ៣ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលភ្នំពេញ និងលោកជំទាវ ប៊ូ អ៊ា៕
មហាពិធីភ្ជាប់ពាក្យ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាច្រើនរូប នៅឯ ដឹ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ នាថ្ងៃ ១៤ កើត ខែមាឃ ឆ្នាំច សំរិទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ចន្ទ័ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនេះ ៕ ដោយ លាង ម៉េងឡា