កំពង់ចាម៖ នាព្រឹកថ្ងៃ ៥ រោច ខែផល្គុន ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានរៀបចំពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ២០១៩ លើកទី២២ ដែលមានការអញ្ជើញចូលរួម សមាជិក សមាជិការ ក្រសួងសុខាភិបាល តំណាងមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក ឃុំ ថ្នាក់ដឹកនាំមន្ត្រីរាជការសំខាន់ៗរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម តំណាងអង្គការមិនមែនរដ្ឋាភិបាល និងតំណាងដៃគូរអភិវឌ្ឍនានា ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម សាស្ត្រាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងឯកឧត្តម ហាន កុសល អភិបាលរងនៃអភិបាលខេត្តកំពង់ចាម។
គួរបញ្ជាក់ផងដែលថានាពិធីសន្និបាតនេះ ក៏មានរៀបចំពិធីតាំងបង្ហាញ ឱសថ ច្រើនប្រភេទដែលបានរៀបចំឡើងដោយ ក្រុមហ៊ុន GREENHILL INC.ដែលនាំចូល ឱសថដែលមានគុណភាពខ្ពស់ផងដែរ ៕ ដោយ សាន សុវណ្ណា