ភ្នំពេញ ៖ នារសៀលថ្ងៃ០២ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារ បណ្តាញសារព័ត៌មានខ្លុយខ្មែរ ដឹកនាំដោយ លោក នាយករង សាន សុវណ្ណា បាន បានចូលរួមរំលែកទុក្ខក្រុមគ្រួសារ សព លោក ប៉ៃ រដ្ឋា ដែលត្រូវជាប្អូន លោក ជ័យ សុភក្ត្រ័ លោក ឃី ភីរុណ និង លោក ញឹម បូរា ដែលជា សាមាជិក បណ្តាញសារព័ត៌មានខ្លុយខ្មែរ រាជធានីភ្នំពេញ ស្ថិតនៅ វត្តទឹកថ្លា ខណ្ឌ សែន សុខ រាជធានីភ្នំពេញ ៕
លោក សាន សុវណ្ណា ក៏បានមានប្រសាសន៍ផងដែងថា ៖ បង ប្អូន យើងទាំងអស់គ្នាសូមចូលរួមរំលែក មហាទុក្ខ ដ៏ក្រៀមក្រំចំពោះការបាត់បង់ ស្វាមី ប្អូន ជាទីស្រលាញ់ ជារៀងរហូត ។ហើយពួកយើងសូមបួងសួង សូមវិញ្ញាណក្ខន្ធ របស់ លោក ប៉ៃ រដ្ឋា បានទៅកាន់សុខគតិភព កុំបីឃៀងឃ្លាត់ឡើយ ៕ ដោយ៖ កង ពុទ្ធិវិរៈ