ភ្នំពេញ៖ គ្រួសារនិងក្លឹបកីឡាករ អេ ភូថង វេចបង្វិចចាកចេញពីស្តាតចាស់ទាំងសោកសៅ ដោយកន្លែងលោកស្នាក់នៅ ខាងប្រធានគ្រប់គ្រងស្តាតគេយកធ្វើឃ្លាំងដាក់ឥវ៉ាន់វិញ កំពង់ស្វែងរកផ្ទះជួល ។
ដោយមើលឃើញពីការលំបាកនេះលោក ប៉ែន កាក់ (ឧកញ៉ាប៉ែន ស៊ីណេត)លោកជាក្រុមការងារយុវជនខេត្តព្រៃវែង ដែលមានឯកឧត្តម ស សុខា ជាប្រធានក្រុមការងារខេត្ត ។
បង ប៉ែន កាក់ ដែលជាអតីតអ្នកមើលថែលោក អេ ភូថង តាំងពីជាងដប់ឆ្នាំមុនរហូតដល់បច្ចុប្បន្ន ដោយចិត្តមនុស្សធម៍ពីធម្មជាតិហើយគ្រួសារបងប្រុសជាអ្នកស្នេហាជាតិ តាំងពីជំនាន់លោកឪពុកមកម្ល៉េះ ។
ទើបនាព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០១៦នេះផងដែរតាមរយះខ្ញុំបាទ ប៊ុនរឿន ជាសសយកខណ្ឌជ្រោយចង្វារ បងប្រុស ប៉ែន កាក់ បានឧបត្ថម្ភ ដល់លោក អេ ភូថង បន្ថែមទៀតចំនួន ៥០០ដុល្លាដើម្បីធ្វើពន្ធម៉ូតូ និងរកទីជំរកថ្មី។
សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នលោកឧកញ៉ាវយ័ក្មេងចិត្តល្អ បានចែករំលែកបេះពីមាត់ពីករនៅថវិកាដែលលោកចំណេញពីក្រុមហ៊ុនឧបត្ថម្ភដល់កីឡាករ អេ ភូថង ក្នុងមួយខែ៣០០ដុល្លាបន្ថែមផងដែរ ៕