កំពង់ចាម ៖ការប្រកួតបាល់ទាត់ ពាន រង្វាន់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ឆ្នាំ២០១៦។ ការប្រគួតបាល់ទាត់ FIFa ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វគ្គជំរុះទីមួយ រវាងក្រុម យុវជនខេត្ត ត្បូងឃ្មុំ និង ក្រុមយុវជន បឹកកេត អង្គរ អេស ស៊ី ខេត្តកំពង់ចាម កាលពីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះនៅក្នុង កីឡាដ្ឋានចំការ កៅស៊ូបឹងកេត ភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុក ស្ទឹង ត្រង់ ខេត្តកំពង់ចាម ។ ដោយក្រុមបឹងកេតអង្គរជាម្ចាស់ផ្ទះបាននាំមុខក្រុមកីឡាករយុវជនខេត្តត្បូងឃ្មុំ1ទល់ 0 លទ្ធផល បណ្ដោះ អាសន្ន តង់ទី ១ ទាត់បញ្ចូលទី ដោយក្រុមកីឡាករបឹងកេតអង្គរឈ្មោះ សួន សុភ្ត្រា នៅនាទី ទី ១៦ និង តង់ទី ២ ទាត់បញ្ចូលទីដោយកីឡាករ ជា វេសស្លី ជាក្រុមកីឡាករបឹងករតអង្គរដដែល នៅនាទី ទី ៧២ បានមួយគ្រាប់ទៀត ។
ដោយលទ្ធផល ក្រុម បឹងកេតអង្គរអេសស៊ីបាន យក ឈ្នះក្រុម យុវជនខេត្តត្បូងឃ្មុំ ក្នុង លទ្ធផល ២ ទល់ និង 0 ហើយក្រុមកីឡាករទាំងពីរ និង ជួបគ្នាម្ដងទៀតនៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០១៦ នេះ ដោយក្រុមយុវជនខេត្តត្បូងឃ្មុំធ្វើជាម្ចាស់ផ្ទះវិញម្ដង ៕