ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធកីឡាអុកកម្ពុជា បានរៀបចំការប្រកួតកីឡាអុក “ចត្រង្គ” ដើម្បីស្វែងរកស្ដេចអុកចត្រង្គ អង្គរសង្ក្រាន្ដប្រចាំឆ្នាំ២០១៦ លើវិញ្ញាសារម្នាក់ទល់នឹងម្នាក់មិនប្រកាន់ភេទ និងអាយុ។
ការប្រកួតជំរុះនេះនឹងធ្វើឡើងចំនួន ២វគ្គ គឺវគ្គទី១ ចាប់ផ្ដើមនៅថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ និងវគ្គទី២ ចាប់ផ្ដើមនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦៕