ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការស៊ើបអង្កេតជនសង្ស័យដែលបង្ករបួសស្នាមលើតំណាងរាស្រ្ត

28-October-2015 | ដោយ ពល រាជសី

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ⁣និង⁣ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសម្រេចបង្កើតគណៈកម្មការស្រាវមួយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ ក្នុងកិច្ចប្រឹងប្រែងស្វែងរកចាប់ខ្លួនជនសង្ស័យដែលបង្ករបួសស្នាមលើអ្នកតំណាងរាស្រ្ត។

គណៈកម្មការស្រាវជ្រាវដែលបានបង្កើតនោះ គឺដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងមាននាយនគរបាលជាន់ខ្ពស់មួយចំនួនជាសមាជិក។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ មានជនមួយក្រុមមិនស្គាល់អត្តសញ្ញាណបានប្រើអំពើហិង្សាលើអ្នកតំណាងរាស្រ្តពីររូបបណ្តាលឲ្យមានរបួស។⁣

ជាមួយនឹងការបង្កើតគណកម្មាស្រាវជ្រាវជនសង្ស័យនេះ សមត្ថកិច្ចក៏សូមអំពាវនាវដល់សាធារណៈជនទូទៅមេត្តាជួយផ្តល់ព័ត៌មាន និងភស្តុតាងមកសមត្ថកិច្ច ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    19476127

  • ថ្ងៃនេះ1681
  • ម្សិលមិញ2971
  • សប្តាហ៍នេះ12831
  • ខែនេះ71271
  • ឆ្នាំនេះ248681
  • សរុប19476127