សម្ដេច តេ​ជោ ហ៊ុន សែន ប្រកាស​លុបចោល​នូវ​ការមិន​យកពន្ធ​និង​កំរៃ​សេវា​លើ​ការផ្ទេរ​មរតក អចលនទ្រព្យ រវាង​សហព័ទ្ធ ក្រុមគ្រួសារ

10-January-2016 | ដោយ ប៊ុនឆាយ

ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​facebook របស់​សម្ដេច «​យោងទៅលើ​ស្មារតី​នៃ​សន្និបាត​គណបក្ស​ប្រជាជន​លើក​ទី ៣៩ អាណត្តិ​ទី ៥ នៅ​ថ្ងៃទី ១០ មករា ឆ្នាំ ២០១៥ នេះ ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ព្យួរ​ចោល​នូវ​ការជាប់​ពន្ធ​លើ​បន្ទុក​ក្នុងការ​ផ្ទេរមរតក​អចលនទ្រព្យ​ពី ឪពុកម្តាយ​ទៅ​កូន ពី​ជីដូន​ជីតា​ទៅអោយ​ចៅ និង​ពី​ប្តី ទៅអោយ​ប្រពន្ធ ឬ​ពី​ប្រព​ន្ឋ​ទៅអោយ​ប្តី​។ ការសម្រេច​ព្យួរ​ច្បាប់​នេះ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​អោយចំ​ទិសដៅ​កុំអោយ​មានការ​ព្រួយបារម្ភ និង​កង្វល់​ក្នុង​ការផ្ទេរ​អចលនទ្រព្យ​ដែលជា​កេរ្តិ៍មរតក​ពី​សមាជិកគ្រួសារ​ម្នាក់​ទៅ​សមាជិកគ្រួសារ​ម្នាក់ទៀត ដោយ​មិនចាំបាច់​បង់ប្រាក់​ថ្លៃ​សេវា​ឡើយ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ស្តាប់ និង​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បី​ដោះស្រាយ​ជូន​បងប្អូន​ដើម្បី​ទទួលបាន​នូវ​សេវា​សា​ធា​រណះ​សមរម្យ និង​ផលប្រយោជន៍​ច្រើន​ថែមទៀត​ពី​សង្គមជាតិ​៕​ដោយ​មែន កំសត់​

ចំនួនអ្នកទស្សនា

    19550137

  • ថ្ងៃនេះ601
  • ម្សិលមិញ3761
  • សប្តាហ៍នេះ14851
  • ខែនេះ67751
  • ឆ្នាំនេះ322691
  • សរុប19550137